ប្រមុខរាជរដ្ឋាភិបាលក្រើនរំលឹកប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញក្តីបារម្ភពីបញ្ហាសុវត្ថិភាពចំណីអាហារចំពោះសុខភាពប្រជាពលរដ្ឋកម្ពុជា ខណៈលោកក៏បានអំពាវនាវដល់បណ្តាស្ថាប័នពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាពេលខាងមុខនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមកដល់ លោកសូមធ្វើការអំពាវនាវពលរដ្ឋទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ជាពិសេសអាហារតាមដងផ្លូវ ដោយត្រូវរក្សាអនាម័យខ្ពស់ ខណៈលោកក៏បានស្នើទៅកាន់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពចំណីអាហារបន្ថែមទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ខ្ញុំសូមឱ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យម្ហូប ចំណីអាហារ ទាំងហាងតូច ទាំងហាងធំ ហើយដែលសំខាន់ជាងគេគឺអ្នកលក់តាមដងផ្លូវ ដែលនេះជាការខិតខំចៀសវាងឱ្យខាងតែបានដើម្បីការពារការកើតមានបញ្ហាសុខភាព ដោយត្រូវមានការទុកដាក់អាហារទាំងនោះឱ្យបានត្រឹមត្រូវ ជៀសវាងដីហុយចូល ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគដែលមកកម្សាន្តបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ»។
ពាក់ព័ន្ធនឹងការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះដែរ លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller បានបង្ហាញការគាំទ្រការជំរុញរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ លោកក៏បានសំណូមពរបណ្តាផ្នែកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យផ្លាស់ប្ដូរឥរិយាបទមកទទួលទាន អាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងចម្រុះមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារ ដែលធ្វើឱ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ ពិសេសសំដៅកាត់បន្ថយជំងឺនានាដែលបង្កឡើងដោយម្ហូបអាហារមិនមានសុវត្ថិភាព។
ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនៅក្នុងបុណ្យចូលឆ្នាំនេះដែរ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ក៏ធ្លាប់បានបង្ហាញក្ដីព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារថា ប្រជាពលរដ្ឋនឹងជួបបញ្ហាសុខភាព ដែលមានជាអាទិ៍ ការពុលចំណីអាហារ ឬក៏ចម្លងមេរោគផ្សេងៗ ប្រសិនបើពលរដ្ឋ ធ្វេសប្រហែសក្នុងការបរិភោគចំណីអាហារខ្វះអនាម័យ ការចម្អិនអាហារ និងការទុកដាក់ចំណីអាហារ មិនបានត្រឹមត្រូវ។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ព្រោះតែការបិរភោគចំណីអាហារខ្វះអនាម័យ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងបានចេញសេចក្ដីណែនាំចំណុចមួយចំនួន ដើម្បីបង្ការបញ្ហានេះ។
ចំណុចទាំងអស់នោះរួមមានដូចជា ការប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ទាំងមុន និងក្នុងអំឡុងពេលរៀបចំម្ហូបអាហារ ពិសេសគឺបន្ទាប់ពីបន្ទោបង់រួច។ បន្ថែមពីនេះ ចុងភៅត្រូវលាងបន្លែ ផ្លែឈើឲ្យបានស្អាតមុនពេលដាក់ឲ្យសមាជិកគ្រួសារបរិភោគ។ ត្រូវសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ ការត្រូវទុកអាហារឆ្អិន និងអាហារឆៅដាច់ដោយឡែកពីគ្នាជាដើម។
ក្រៅពីនេះ ប្រជាពលរដ្ឋគ្រប់រូប មិនត្រូវរក្សាទុកចំណីអាហារជាច្រើនថ្ងៃពេកនោះទេ បើទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិក៏ដោយ ហើយមិនត្រូវប្រើប្រាស់ចំណីអាហារដែលហួសកាលកំណត់ឡើយ៕
ដោយ៖

ដោយ៖សែម ពិសី