ស្ត្រីដែលគ្លីនិកដើមអង្គ្រងកាយដោយពោះវៀន បានបាត់បង់ជីវិតហើយ (Video Inside)

ស្រ្តីដែលត្រូវពេទ្យឯកជនកាយយកសពទារកក្នុងផ្ទៃដែលដោយទាំងពោះវៀននោះបានបាត់បង់ជីវិតហើយ បើទោះបីជាមានការជួយខ្នះខ្នែងព្យាបាលទាំងក្នុងស្រុក និងក្រៅស្រុក អស់រយៈពេល៤ខែមកនេះក៏ដោយ។

ស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បានទៅរំលូតទារកស្លាប់ ក្នុងគភ៌ នៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែគ្រូពេទ្យដែលគ្មានជំនាញ ច្បាស់លាស់បានកកាយទាំងពោះវៀនរបស់នាងដាច់មកថែមទៀត។

គ្រូពេទ្យដែលទទួលខុសត្រូវបានទទួលការដាក់ពិន័យពីក្រសួងសុខាភិបាល ដោយមិនឱ្យបំពេញការងារជាពេទ្យរយៈពេល២ឆ្នាំ។ ស្ត្រីអាយុ២២ឆ្នាំនោះ ត្រូវបានគេព្យាយាមជួយសង្គ្រោះជារហូតចាប់តាំងពីពេលនោះមកទាំងគ្រូពេទ្យនៅក្នុងស្រុក និងគ្រូពេទ្យនៅក្រៅប្រទេស ប៉ុន្តែនៅតែមិនអាចជួយរក្សាជីវិតនាងបានឡើយ។

វេជ្ជបណ្ឌិត ឡឹម តារា នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់នៅថ្ងៃទី១៦មីនាថា ស្ត្រីឈ្មោះ សឿន ស្រីអូន បានបាត់បង់ជីវិតហើយ។

ads banner