សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជន ចូលរួមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនៃការបង្កើតមូលនិធិវប្បធម៌ដែលជាគុណតម្លៃថ្មី ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់វត្ថុបុរាណខ្មែរដែលធ្វើនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់វិស័យឯកជន ចូលរួមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនៃការបង្កើតមូលនិធិវប្បធម៌ដែលជាគុណតម្លៃថ្មី ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះធនាគារកាណាឌីយ៉ាដែលបានផ្ដល់នូវថវិកាជួយគាំទ្រដល់បេសកកម្មវប្បធម៌គ្រប់ទម្រង់ទាំងអស់នាពេលកន្លងមក ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏សូមអំពាវនាវដល់វិស័យឯកជនចូលរួមឲ្យបានច្រើន ដើម្បីបុព្វហេតុនៃវប្បធម៌ជាតិយើងក្នុងនោះគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនៃការបង្កើតមូលនិធិវប្បធម៌ ដែលជាគុណតម្លៃថ្មី ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបួងសួងដល់បារមីនៃព្រលឹងបុព្វបុរសខ្មែរដែលបានវិលត្រឡប់មកមាតុភូមិកំណើតវិញ ជានិមិត្តរូបនៃការជួបជុំរបស់ប្រជាជាតិកម្ពុជា ជាមង្គលរបស់ជាតិ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅពេលខាងខ្លីខាងមុខ។ សូមបារមីនៃបុព្វបុរសទាំងអស់ តាមជួយបីបាច់ថែរក្សាកម្ពុជា ឲ្យជួបតែ សេចក្តីសុខ សន្តិភាព វិបុលភាព និងសុខដុមរមនា ៕

អត្ថបទ៖វណ្ណ លុក ,រូបភាព ៖ វេង លឹមហួត+សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner