ក្រុមបាល់ទះនារី វិទ្យាល័យ GVA គ្រងជើងឯកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ក្រុមបាល់ទះនារីវិទ្យាល័យ GVA បានក្លាយជាជើងឯកបាល់ទះផ្នែកនារី ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះប្រកួតទី៣លើក្រុមបាល់ទះវិទ្យាល័យជាស៊ីមសាមគ្គី ដោយក្រុមមួយនេះ បានបោះបង់ការប្រកួត ចោល នាព្រឹកថ្ងៃទី១៧ ឆ្នាំ២០២៣។

ក្លាយជាជើងឯកលើវិញ្ញាសាបាល់ទះផ្នែកនារី លោក ម៉ុន សុខជា នាយកសាលាGVA បានលើកឡើងថា កក្តាដែលជំរុញឲ្យក្រុមបាល់ទះនារីរបស់លោកបានឈានមកដល់ការលើកពានជើងឯកប្រចាំរាជធានីភ្នំពេញមួយនេះ គឺដោយសាលាបានយកចិត្តទុកដាក់បង្វឹកពួកគាត់ជាប្រចាំជាមួយគ្រូជំនាញបើទោះបីពុំមានការប្រកួតក៏ដោយ ហើយជ័យជំនះនេះក៏វាបានពីការខិតខំរបស់ពួកគេដែរ ពួកគេប្រកួតដោយអស់កម្លាំងចិត្ត រួបរួមសាមគ្គីគ្នាជាកម្លាំងធ្លុងតែមួយ ។

នាយកសាលារូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំរាជធានីភ្នំពេញ លោកនឹងពង្រឹងសមត្ថភាពក្រុមបាល់ទះនារីសាលារបស់លោកឲ្យកាន់តែអភិវឌ្ឍសមត្ថភាពខ្លាំងបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេសនៅពេលខាងមុខ ក្នុងនាមជាក្រុមប្រកួតតំណាងរាជធានីភ្នំពេញ។

សម្រាប់ការប្រកួត ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៣ មាន៧ប្រភេទកីឡា មានបាល់ទាត់ បាល់ទះ បាល់បោះ វាយកូនឃ្លីលើតុ វាយសី ប៉េតង់ និង អត្តពលកម្ម ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ សាលាGVA ផ្នែកបាល់ទះនារី គ្រងបានតំណែងជើងឯក ចំនួន៣ពានរង្វាន់ មាន ជើងឯកកម្រិតបឋមសិក្សា ជើងឯកកម្រិតអនុវិទ្យាល័យ និង កម្រិតវិទ្យាល័យ ៕

អត្ថបទ៖ រូបភាព ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner