ការប្រកួត Hanuman Off Road Challenge Series ឆ្នាំ២០២៣ មានកីឡាករជាតិ និងអន្តរជាតិមក១១ប្រទេសចូលរួម

ភ្នំពេញ៖ ការប្រកួត Hanuman Off Road Challenge Series ឆ្នាំ២០២៣ នឹងចាប់ផ្តើមប្រកួតជាផ្លូវការ នៅថ្ងៃទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីលានឧទ្យានជាតិភ្នំគីរីរម្យ ដោយមានកីឡាករមកពី១១ប្រទេសចូលរួម។

លោក Oran Shapira អ្នករៀបចំការប្រកួតម៉ូតូហោះ Hanuman Off Road នេះ បានឲ្យដឹងថា ការប្រកួតនេះបែងចែកជា២ គឺការប្រណាំងម៉ូតូឡើងភ្នំ King of the Hill និងការប្រកួតម៉ូតូ Enduro ចែកចេញ ៦ Class រួមមាន Class A, B, C, VIP , Women និង Class Kids ។ អ្នករៀបចំម៉ូតូហោះ រូបនេះ បន្តថា ការរៀបចំប្រកួតនេះ គឺទទួបានការគាំទ្រពីសហព័ន្ធកីឡាយានយន្តកម្ពុជា និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើឡើងក្នុងគោលបំណងផ្តល់ឪកាសអោយអ្នកស្រឡាញ់វិស័យកីឡាប្រណាំងម៉ូតូបញ្ចេញសមត្ថភាព និងទេពកោសល្យ ឈានក្លាយជាកីឡាករអាជីពចូលរួមប្រណាំងកម្រិតអន្តរជាតិ។ លោក Oran Shapira អះអាងថា ការប្រកួតនេះ ប្រសិបបើទទួលបានការគាំទ្រច្រើន ពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ និងវិស័យឯកជនជួយឧបត្ថម្ភ លោកនឹងធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យរីកចម្រើន ដូចបណ្តាប្រទេសនានា នៅលើពិភពលោក។

សួមបញ្ជាក់ថា ការប្រកួត Hanuman Off Road Challenge Series ឆ្នាំ២០២៣ ជុំទី១ នៅទីលានភ្នំគីរីរម្យ មានកីឡាករប្រណាំងជាតិ និងអន្តរជាតិសរុបជិត៣០០នាក់ មកពី១១ប្រទេស មានបារាំង ហូឡង់ វែល អេស្ប៉ាញ ហ្វាំងឡង់ ស៊ុយអ៊ែត អូស្រ្តាលី អាមេរិក វេណេហ្ស៊ូអេឡា ថៃ វៀតណាម និងកម្ពុជាជាម្ចាស់ផ្ទះ ទទួលបានការឧបត្ថម្ភធំក្រុមហ៊ុន Hanuman ៕

ដោយៈ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner