ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តដ៏ធំមួយកន្លែងក្នុងខណ្ឌសែនសុខ បណ្ដាលឱ្យខូចខាតទាំងស្រុង

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យឆេះអស់ទាំងស្រុង ដែលបង្កឡេីងកាលពីវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ។

សមត្ថកិច្ច ឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះគីម ហួត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។
ទីតាំងខាងលេីគឺជាប្រភេទសំណង់ ថ្មបេតុងប្រក់ស័ង្កសី មានទំហំ១៦ម៉ែត្រគុណនឹង២០ម៉ែត្រ (ជាឃ្លាំង) និងបានឆេះរាលដាលដល់រថយន្តCamery(បាឡែន) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5389 រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហេីយក៏មិនបង្កឱ្យមនុស្សរងរបួសនោះដែរ ។ ចំពោះមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្នុងប្រតិបត្តិការ បង្ការ សង្គ្រោះអគ្គិភ័យនេះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន២៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦០ឡាន និងរថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តក្រុមហ៊ុនOCICទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង,រថយន្តកងពលតូចលេខ70ចំនួន៣គ្រឿង ហើយពន្លត់ចប់ នៅម៉ោង១០ព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner