ថ្នាំរំលូតកូនស្ថិតនៅក្រោមការគំរាមកំហែង ក្នុងសំណុំរឿងតុលាការ រដ្ឋតិចសាស់

តិចសាស់ ៖ ថ្នាំរំលូតកូនស្ថិតនៅក្រោមការគំរាមកំហែង នៅក្នុងសំណុំរឿងតុលាការ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ចៅក្រមសហព័ន្ធមួយរូបរបស់សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងយូរអង្វែងជាមួយក្រុមសាសនាអភិរក្ស ត្រូវបានសាកសួរ កាលពីថ្ងៃពុធ សប្តាហ៍នេះ អំពីអ្វីដែលមិនធ្លាប់មានពីមុនមក នោះគឺបណ្តឹងដែលសុំឱ្យចៅក្រមរូបនេះចេញបម្រាមជាតិលើថ្នាំរំលូតកូន ដែលប្រើយ៉ាងទូលំទូលាយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសវនាការ ក្នុងបន្ទប់សវនាការក្នុងរដ្ឋតិចសាស់ ចៅក្រម ម៉ាតស៊ូ កាសម៉ារីក (Matthew Kacsmaryk) មើលទៅគួរឲ្យអាណិតអាសូរ ចំពោះអំណះអំណាងមួយចំនួន ដែលបានដាក់ចេញដោយដើមបណ្តឹង ដែលផ្តោតលើថ្នាំរំលូតកូត មីហ្វេប្រីស្តូន (mifepristone) តាមវេជ្ជបញ្ជា នេះបើយោងតាមអ្នកយកព័ត៌មានពីរបីនាក់ ដែលបានអនុញ្ញាតឱ្យនៅខាងក្នុងដើម្បីសង្កេតមើលដំណើរការដែលរឹតបន្តឹងយ៉ាងតឹងរ៉ឹង។

ការប្តឹងប្រឆាំងនឹង រដ្ឋបាលចំណីអាហារ និងឱសថ ហៅកាត់ថា FDA គឺជាជំហានចុងក្រោយបំផុតក្នុងយុទ្ធនាការដើម្បីឈ្នះការហាមឃាត់ទាំងស្រុងលើការរំលូតកូន បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំមុន។

បណ្តឹងនេះផ្តោតលើថ្នាំគ្រាប់ ដែលពាក់ព័ន្ធនឹង ៥៣ ភាគរយនៃការរំលូតកូនទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ឬច្រើនជាងកន្លះលានជារៀងរាល់ឆ្នាំ។

ខណៈពេលដែល FDA មិនដែលមានបញ្ហាបែបនេះពីមុនមក លើការយល់ព្រមលើថ្នាំដែលបង្ហាញថា មានសុវត្ថិភាព និងមានប្រសិទ្ធភាពនោះ ដើមបណ្តឹង ដែលជាសម្ព័ន្ធនៃក្រុមប្រឆាំងការរំលូតកូន ជឿជាក់ថា ពួកគេអាចឈ្នះថ្នាក់ជាតិ ត្រង់លើការចែកចាយថ្នាំ មីហ្វេប្រីស្តូន (mifepristone) ។

សកម្មជនសិទ្ធិបន្តពូជ ដែលត្រូវបានបំភ្លឺជូន នៅសវនាការ កាលពីថ្ងៃពុធ ពីនរណាម្នាក់ដែលបានស្តាប់អង្កសវនាការនោះ បានទទួលស្គាល់ពីលទ្ធភាពពិតប្រាកដ ដែលចៅក្រមនឹងបញ្ជាឱ្យយកថ្នាំប្រភេទនេះ ចេញពីទីផ្សារ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner