កាកបាទក្រហមកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

ភ្នំពេញ ៖ ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ខាងមុខនេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចពិភាក្សាស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ដែលកិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣នេះ។

កិច្ចពិភាក្សាបានដំណើរការដោយមានវាគ្មិនចំនួន ៣រូបគឺ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង នៃកាកបាទក្រហមកម្ពុជា និងលោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកាកបាទក្រហមកម្ពុជា និងធ្វើការសម្របសម្រួលដោយលោកស្រី សយ ចាន់លក្ខិណា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីនៃទីស្នាក់ការកណ្តាល ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីប្រចាំការនៃអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ១០០នាក់។

កិច្ចពិភាក្សាខាងលើនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសារគន្លឹះដូចជា៖
១. គោលបំណងនៃការរៀបចំកិច្ចពិភាក្សា។
២. មូលហេតុដែលកាកបាទក្រហមកម្ពុជា ជ្រើសយកប្រធានបទ «រួមគា្នជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣។
៣. សកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងធ្វើដើម្បីបរិយាបន្នសង្គម ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner