ធនាគារ កាណាឌីយ៉ា បើកដំណើរការសាខាឆ្លាតវៃទីពីរ ស្ថិតជិតវិទ្យាស្ថានភាសាបរទេស (IFL)

ភ្នំពេញ៖ ជាមួយនឹងបទពិសោធន៍ជាង ៣២ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុនៃកម្ពុជា ធនាគារ កាណាឌីយ៉ា បានបន្តបង្ហាញនូវសមិទ្ធផលរីកចម្រើនជាច្រើន និងកំណើនហិរញ្ញវត្ថុយ៉ាងរឹងមាំ។ ជាក់ស្តែង ធនាគារនេះបានបោះទុនយ៉ាងច្រើនបន្ថែមទៀត ដើម្បីបើកដំណើរការធនាគារ កាណាឌីយ៉ា សាខា អាយអេហ្វអិល មានទីតាំងស្ថិតនៅផ្ទះលេខ១៣២ និង ១៣៤ ផ្លូវមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីនេះ លោកស្រី សុង ខេងឡាយ អគ្គនាយិការង និង នាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា ការបើកដំណើរសាខាឆ្លាតវៃទីពីរជាផ្លូវការនេះ គឺជាផ្នែកមួយនៃគម្រោងរិវត្តកម្មឌីជីថលរបស់ធនាគារ ដើម្បីពង្រីកបណ្តាញវត្តមានសាខាធនាគារទូទាំងប្រទេស ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យារបស់សេវាកម្ម ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារផ្សេងៗ។

លោកស្រីបន្តថា សាខា អាយអេហ្វអិល គឺជាសាខាទី៦៧នៃធនាគារ កាណាឌីយ៉ា ដោយសាខានេះនឹងផ្តល់សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថល VTM ដើម្បីបង្កើតគណនីដោយខ្លួនឯង ឬម៉ាស៊ីន CRM សម្រាប់ការដាក់ ឬដកប្រាក់ និងដាក់មូលប្បទានប័ត្រ ក៏ដូចជាម៉ាស៊ីនបោះពុម្ភកាត SEM ដែលអតិថិជនអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងម៉ាស៊ីន ATM ដែលអតិថិជនអាចប្រើប្រាស់ ២៤/៧។

លោកស្រីបន្ថែមថា សេវាកម្ម និងផលិតផលហិរញ្ញវត្ថុទាំងនោះរួមមាន បង្កើតគណនីសន្សំ ស្នើរសុំកម្ចីផ្ទាល់ខ្លួន ឬឥណទានអាជីវកម្ម ស្នើរសុំកាតឥណទានឬឥណពន្ធ ចុះឈ្មោះសម្រាប់ប្រើប្រាស់សេវាកម្មទូទាត់តាមបែបឌីជីថល ដូចជាម៉ាស៊ីន POS ឬ KHQR និងសេវាកម្មធនាគារផ្សេងៗជាច្រើនទៀត។

លោកស្រីអគ្គនាយិការងបានបញ្ជាក់ទៀតថា ជាមួយនឹងទីផ្សារហិរញ្ញវត្ថុយ៉ាងមានស្ថិរភាព ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នមួយដែលឈានមុខគេ និងបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហើយធនាគារបានបន្តវិនិយោគទៅលើដំណោះស្រាយឌីជីថល ដូចជាការពង្រីកបណ្តាញ នៃសាខាឆ្លាតវៃទូទាំងប្រទេស៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner