ព្រឹត្តិការណ៍កីឡាស៊ីហ្គេមកម្ពុជាធ្វើជាម្ចាស់នឹងក្លាយជាព្រឹត្តិការណ៍បង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games-ASEAN Para Games 2023 នាព្រឹកថ្ងៃទី១៨ ខែ មិនានេះថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្រដែលកម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ធ្វើជាម្ចាស់ផ្ទះនេះ គឺជាព្រឹត្តិការណ៍ នឹងបង្ហាញលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោកយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងបន្ថែមទៀត តាមរយៈគោលនយោបាយឈ្នះឈ្នះក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់គ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ធំបែបនេះ។

សម្តេច ពិជ័យ បានថ្លែងបញ្ជាក់ទៀតថា តាមរយៈការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងបន្សល់ទុកនូវមរតក កេរ្តិ៍ឈ្មោះដល់កម្ពុជា។ ដូចនេះទើបរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំពេញ ខេត្ត ពិសេស ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងសហព័ន្ធកីឡាជាតិ បានផ្តុំកម្លាំងមហាសាមគ្គីជាតិ ប្តេជ្ញាប្រកដដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ដោយគោរពយ៉ាងម៉ឹងម៉ាត់តាមបទប្បញ្ញត្តិ ស្តង់ដារកីឡាអន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏មានមហិច្ឆតា ទទួលស្វាគមន៍ ប្រកដដោយភាពកក់ក្តៅធ្វើបដិសណ្ឋាកិច្ច និងផ្តល់សេវាល្អដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ និងអន្តរជាតិ លើការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងផ្តល់ភាពសប្បាយរីករាយ រួសរាយរាក់ទាក់ពោពេញដោយស្នាមញញឹមចេញពីបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្តល់នូវភាពកក់ក្តីជូនភ្ញៀវកីឡា មកពីគ្រប់ទិសទីជុំវិញពិភពលោកផងដែរ។

សម្តេច ពិជ័យ បានគូសបញ្ជាក់ថា ការត្រៀមខ្លួនបានល្អ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ និងជាជំនួយស្មារតីអនុវត្តការងារប្រកដដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់សូមភាគីពាក់ព័ន្ធប្រកាន់គោលការណ៍មួយចំនួន ទី១៖ ក្តាប់ព័ត៌មាននិងយល់ច្បាស់ពីកម្មវិធីនីមួយៗ.ទីតាំងប្រារព្ធពិធី. ដំណើរការកម្មវិធី .និងខ្លឹមសារកម្មវិធីនីមួយៗឲ្យបានជាក់លាក់ ច្បាស់លាស់ ឧទាហរណ៍ ពិធីបើក .បិទផ្លូវការធ្វើនៅថ្ងៃណា?ទីកន្លែងណា.ម៉ោងប៉ុន្មាន.អ្នកណាចូលរួម?ជាដើម។ទី២. ប្រើប្រាស់យន្តការទំនាក់ទំនងជាស្មារតីគ្រួសារSEA Games គឺយោគយល់គ្នា ឈឺឆ្អាលការងារគ្នា និងការរួមសាមគ្គីគ្នាធ្វើការជាក្រុម ដើម្បីបង្កើតសុខដុមនីយកម្មការងារ ឆ្ពោះទៅរកប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ទី៣. ជៀសវាងដាច់ខាតការបង្កជម្លោះ បង្កើតបញ្ហា ប្រឌិតបញ្ញា និងឈ្លោះប្រកែកគ្នា ធ្វើឲ្យអាប់អួរបរិយាកាសការងារ បាត់បង់ទំនាក់ទំនងល្អ និងប៉ះពាល់កិត្តិយស ភាពថ្លៃថ្នូរ ប្រពៃណីជាតិ ដែលយើងទាំងអស់គ្នាទទួលអាណត្តិបេសកម្មពីរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសទាំង១៦លាននាក់។ទី៤.សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ “Games Stake Holders” នៅទីនេះមានការលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនមួយចំនួន ដើម្បីជាតិ ផ្តោតស្មារតីអត់ធ្មត់ព្យាយាម និងខិតខំបំពេញការងារឲ្យទទួលបានជោគជ័យទាំងអស់គ្នា។ទី៥.ប្អូនៗក្មួយអ្នកស្ម័គ្រចិត្តដែលជាចលករមិនអាចខ្វះបានក្នុងព្រឹត្តិការណ៍នេះ ដែលCAMSOC ចាត់ទុកថា ប្អូនៗក្មួយៗជាកម្លាំងដ៏មុតស្រួចពិសេស និងសំខាន់ក្នុងដំណើរការបំរើរសេវាជូនភ្ញៀវជាតិ និងអន្តរជាតិ គឺជាអ្នកជួរមុខក្នុងប្រតិបត្តិការបដិសណ្ឋាកិច្ចភ្ញៀវ។សូមប្អូនៗក្មួយៗផ្តល់ស្មាមញញឹមរួសរាយរាក់ទាក់ក្នុងការបដិសណ្ឋាកិច្ចដ៏កក់ក្តីបំផុត ស័ក្កិសមជាប្រជាជនមានអរិយធម៌ ខ្ពង់ខ្ពស់រុងរឿង និងស៊ីវីល័យជឿនលឿន ដែលគុណតម្លៃជាតិដល់ព្រឹត្តិការណ៍ខាងលើ។ទី៦. សូមអំពាវ ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបណ្តាញព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះ ជួយផ្សព្វផ្សាយឲ្យបានផុសផុល និងពាំនាំនូវអ្វីៗ ដែលកម្ពុជាត្រៀមរួចរាល់ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី៣២ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ខាងមុខនោះ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner