ឃាត់រុឺម៉កកង់បី ចំនួន ១៨គ្រឿង ដែលបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានឃាត់រុឺម៉កកង់បី ចំនួន១៨គ្រឿង ដែលបានបំពាក់ភ្លើង បំភ្លឺខុសបច្ចេកទេស បំពងស៊ី ផ្លេសំឡេង លឺ ខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពង សម្លេង (ស៊ីមាំង ប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។

ម្ចាស់រុឺម៉កកង់បីដែលលេងខុសលក្ខណៈបច្ចេកទេសបានលើកឡើងថា កន្លងមកពួកគាត់តុបតែងលេងដោយសារតែការស្រឡាញ់ និងលេងតាមគ្នា ដោយពុំដឹងថាការតុបតែងលេងនេះខុសច្បាប់នោះឡើយ។ក្រោយមានការអប់រំណែនាំពីសំណាក់អាជ្ញាធរពួកគាត់បានសន្យាថាឈប់តុបតែងខុសពីលក្ខណៈបច្ចេកទេសនិងជួយផ្សព្វផ្សាយប្រាប់គ្នាបន្ត ឲ្យឈប់លេងខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។

លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករាបានឲ្យដឹងថាក្រោយទទួលបទបញ្ជារបស់ឯកឧត្តមស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការឃាត់រម៉កកង់បីបានចំនួន១៨ គ្រឿងដែលមានលក្ខណៈខុសបច្ចេកទេស ដើម្បីយកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាន ដោយពុំមានការផាកពិន័យនោះទេដោយធ្វើកិច្ចសន្យានឹងធ្វើការអប់រំណែនាំព្រោះនេះជាលើកទីមួយ។ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ម្ដងទៀតនឹងធ្វើការផាកវិន័យតាមនីតិវិធីច្បាប់។

ក្រោយធ្វើការឃាត់បានរុឺម៉កកង់បីបានចំនួន ១៨ គ្រឿងកម្លាំងនគរបាលបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា រួចឲ្យធ្វើការបកនិងដោះអ្វីដែលខុសបច្ចេកទេសចេញទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner