មកទល់ពេលនេះ ឆេះរថយន្តទំនេីបរបស់អ្នកដំណេីរនៅលេីផ្លូវល្បឿនលឿនអស់ចំនួន ០៤គ្រឿងហេីយ

ភ្នំពេញ ៖ បេីគិតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣នេះ មានរថយន្តសេរីទំនើបចំនួន ៤គ្រឿងហេីយត្រូវបានអគ្គិភ័យឆាបឆេះ មានខ្លះខ្ទេចអស់ទាំងស្រុង និងខ្លះឆេះអស់ជាងពាក់កណ្ដាល ដោយសង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត ។

គួរបញ្ចាក់ថា រថយន្តទំនេីបចំនួន០៤គ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន ៖ ករណីទី១ កាលពីរសៀល ថ្ងៃទី08 ខែវិច្ឆិការ ឆ្នាំ2022 រថយន្ត Range Rover ពណ៌ខ្មៅ មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ ៥៦ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ករណីទី២ កើតឡើងកាលពីល្ងាច ថ្ងៃទី01 ខែមីនា ឆ្នាំ2023 រថយន្តម៉ាក MERCEDES BENZ C300 ពណ៍ស ពាក់ស្លកលេខ កម្ពុជា N.M.9699 ត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅលើផ្លូវល្បឿនលឿន ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅព្រះសីហនុ ភ្នំពេញ ។

ករណីទី៣ កើតឡើងកាលពីវេលាម៉ោងជាង 06ល្ងាចថ្ងៃទី 03 ខែ មីនា ឆ្នាំ2023 រថយន្ត RANG ROVER ពណ៌ស ត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥៧-៥៨ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ករណីទី៤ រថយន្ត RANGE ROVER សេរីទំនើបមួយគ្រឿង បានឆេះនៅលើផ្លូវល្បឿនលឿន ចម្ងាយពីច្រកចេញចូលបង់ប្រាក់ទីក្រុងភ្នំពេញ ប្រមាណ២គីឡូម៉ែត្រ ។ ដែលកើតឡើងកាលពីរសៀល ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2023 នេះ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយ័ត្នមុនពេលបេីកបរ ដោយពិនិត្យយានយន្តរបស់លោកអ្នកឱ្យបានគ្រប់ជ្រុងជ្រោយ ថាអាចដំណេីរការបានល្អ ឬយ៉ាងណានៅពេលធ្វេីដំណេីរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner