សម្ដេចក្រឡាហោម ស ខេង អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន អញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញ ទស្សនកិច្ច ការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

គណៈប្រតិភូអមដំណើរនាឱកាសនេះ រួមមានឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការព្រំដែន, ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹង ថា ដំណើ រទស្សនកិច្ចការងាររបស់ សម្តេចក្រឡាហោម ស ខេង នាឱកាសនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការ ទ្វេ ភាគី ប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជា ធិបតេយ្យ ប្រជា មានិតឡាវ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង នឹង អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ច សហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរផងដែរ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner