ឯកឧត្តម ជា វ៉ាន់ដេត៖ សិទ្ធសេរីភាពនិងមាននៅពេលមានសន្តិភាព មានអង្ករច្រកឆ្នាំង មានការងារធ្វើមានផ្ទះនៅសមរម្យ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា សិទ្ធសេរីភាពនិងមាននៅពេលមានសន្តិភាព មានអង្ករច្រកឆ្នាំង មានការងារធ្វើមានផ្ទះនៅសមរម្យ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងដែលទទួលបាននូវសុខសន្តិភាព បាននិងកំពុងមានទីលំនៅសមរម្យ មានហូបចុកគ្រប់គ្រាន់ និងមានការធ្វើទៅតាមសមត្ថភាពរបស់ខ្លួន ដោយមិនមានអ្នកណាមករារាំងយើង រំលោភលើសិទ្ធរបស់យើងនោះទេ ។

ឯកឧត្តម បានបញ្ចាក់បន្ថែមថា កាលពីមុនស្រ្តីមិនមានការងារធ្វើ តាមពាក្យបុរាណកាលពោលថា «ស្រ្តីវិលចង្រ្កានមិនជុំ» ខណៈដែលបុរសជាប្តីទៅធ្វើការរកស៊ីចិញ្ចឹមប្រពន្ធ ឯស្រ្តីជាភរិយា នៅផ្ទះចិញ្ចឹមកូន ។ សម័យមុនយើងចង់ទៅធ្វើការ មិនដឹងទៅធ្វើការនៅទីណា មកដល់សម័យបច្ចុប្បន្ននេះ ការងារច្រើនគឺស្រ្តីបាននិងកំពុងមានវត្តមាននៅទីនោះ ពិសេសនៅតាមបណ្តារោងចក្រសហគ្រាស ជាមួយនិងការទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនទៅលើការងារ បានទាំងប្រាក់ខែ ប្រាក់ឧបត្ថម្ភ ធានារ៉ាប់រងលើសុខភាព និងប្រាប់ឧបត្ថម្ភទៅលើកាពរពោះឆ្លងទន្លេផងដែរ។

ការលើកឡើងបែបនេះ របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុង ខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយបង ប្អូន អ៊ុ ពូ ម៉ីង លោកយាយ លោកតា មេគ្រួសារគណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ២២៤៤នាក់ ដែលពិធីសំណេះសំណាលនេះធ្វើឡើងចំនួន ៣ទីតាំងផ្សេងៗ នៅឃុំចំនួន២ គឺ ឃុំក្បាលទឹក និងឃុំចោងម៉ោង នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម បញ្ជាក់បន្ថែម បច្ចុប្បន្ននេះ ស្រ្តី បានចូលរួមចំណែករកប្រាក់ចំណូលចូលគ្រួសារបានច្រើន មុនដូចសម័យមុន តម្លៃស្រ្តីមានសិទ្ធស្មើរនិងបុរស។

ឯកឧត្តម បន្ថែម តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិ នៅក្នុងពេលដែលយើងមានសុខសន្តិភាព មានការអភិវឌ្ឍនលើគ្រប់វិស័យ ពិសេស បុគ្គលិកកម្មករ កម្មការនី ទទួលបាននូវអត្ថប្រយោជន៍ថ្មីមួយដែលរាជរដ្ឋាភិបាលបានខិតខំរហូតសម្រេចបាននាពេលនេះគឺ ប្រាក់សោធននិវត្តន៍ជូនបងប្អូនកម្មករ កម្មការិនី ពេលពួកគាត់ចូលនិវត្តន៍នាពេលអនាគត។

ឯកឧត្តម ក៏បានរំលេចនូវសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រជាកសិករ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជម្រាបជូន បង ប្អូន អ៊ុ ពូ ម៉ីង លោកយាយ លោកតា អំពីអត្ថប្រយោជន៍នៃការសិក្សារៀនសូត្រ ដើម្បីជួយជំរុញឱ្យពួកគាត់បញ្ជូនកូនៗទៅបន្តការសិក្សាចាប់ពីថ្នាក់រហូតដល់បរិញ្ញាបត្រ ក៏ដូចជាជំនាញវិជ្ជាជីវៈផ្សេងទៀត ដែលអាចបង្កើតចំណូលនិងមុខរបរសម្រាប់អនាគត។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ក៏បានថ្លែងអំណរគុណដល់បង ប្អូន អ៊ុ ពូ ម៉ីង លោកយាយ លោកតា និងអង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner