លោក ពូទីន ទៅតំបន់គ្រីមៀ រម្លឹកខួបនៃការបង្រួបបង្រួមជាតិឡើងវិញ

គ្រីមៀ៖ លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើទស្សនកិច្ចនៅគ្រីមៀ សម្រាប់ខួបនៃការបង្រួបបង្រួមជាតិឡើងវិញ។

ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់តំបន់គ្រីមៀ ដើម្បីប្រារព្ធខួបលើកទី៩ នៃការបង្រួបបង្រួមឧបទ្វីប ជាមួយរុស្ស៊ី កាលពីថ្ងៃសៅរ៍។

ប្រមុខរដ្ឋរូបនេះបានទៅទស្សនា សាលាសិល្បៈកុមារ ហើយក៏បានទៅទស្សនា ទីក្រុង ឃូស៊ុន ‘Korsun’ ដែលជាសាខានៃមជ្ឈមណ្ឌលកុមារអន្តរជាតិដ៏ល្បីល្បាញ អាតតឹក (Artek) ដែលមានតាំងពីសម័យសូវៀត។

លោក ពូទីន ក៏បានមើលពីរបៀបដែលការសាងសង់ ឧទ្យានប្រវត្តិសាស្ត្រនិងបុរាណវត្ថុ ធើក ឃឺសិននី (Tauric Chersonesos) ដែលកំពុងដំណើរការផងដែរ។ ឃឺសិននី (Chersonesos) គឺជាអាណានិគមក្រិកបុរាណមួយ ដែលត្រូវបានបង្កើតឡើងប្រហែល ២៥០០ ឆ្នាំមុន ហើយឥឡូវនេះគឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
អភិបាលក្រុង សេវ៉ាស តូភុល (Sevastopol) លោក មីកឃេល រ៉ាស្វូ ហ្សាយេវ (Mikhail Razvozhayev) បាននិយាយថា អាជ្ញាធរទីក្រុងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកសាលាសិល្បៈហើយ “អ្វីគ្រប់យ៉ាង បានត្រៀមរួចរាល់សម្រាប់សន្និសីទតាមវីដេអូ” ជាមួយប្រធានាធិបតី។ អភិបាលក្រុងរូបនេះបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បានមកទីនោះដោយផ្ទាល់។ លោកបានបន្ថែមថា “ដោយសារតែនៅថ្ងៃប្រវត្តិសាស្ត្របែបនេះ ប្រធានាធិបតីតែងតែនៅជាមួយក្រុង សេវ៉ាស តូភុល (Sevastopol) និងប្រជាជននៃទីក្រុង សេវ៉ាស តូភុល (Sevastopol)។

ឧបទ្វីបគ្រីមៀបានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើប្រជាមតិសាធារណៈ បន្ទាប់ពីការធ្វើរដ្ឋប្រហារគាំទ្រដោយលោកខាងលិច នៅទីក្រុងគៀវ ក្នុងឆ្នាំ ២០១៤ ។ នៅថ្ងៃទី ១៨ ខែមីនាឆ្នាំនោះ លោកពូទីនបានចុះហត្ថលេខាលើច្បាប់ស្តីពីការឡើងគ្រងរាជ្យរបស់គ្រីមៀទៅប្រទេសរុស្ស៊ី។ ទាំងប្រទេសលោកខាងលិច និងអ៊ុយក្រែនមិនបានទទួលស្គាល់ការផ្លាស់ប្តូរនេះទេ ដោយទីក្រុងគៀវ ចាប់តាំងពីពេលនោះ មកបានប្តេជ្ញាថា នឹងយកឧបទ្វីបនេះមកវិញ៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner