រញ្ជួយដីសម្លាប់មនុស្ស ស្លាប់មនុស្ស១៤នាក់ នៅអេក្វាទ័រ និងប៉េរូ

ម៉ាឆាឡា, លីម៉ា៖ មនុស្ស១៤នាក់បានស្លាប់ និងរបួសរាប់សិបនាក់ទៀតផ្សេងទៀត អំឡុងគ្រោះរញ្ជួយដី នៅប្រទេសប៉េរូ និងអេក្វាទ័រ ដែលជាប្រទេសជិតខាងនឹងគ្នា។

មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ហើយអគារជាច្រើនខ្នងរងការខូចខាត នៅក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ វាយប្រហារលើ ប្រទេសប៉េរូ និងអេក្វាទ័រ កាលពីថ្ងៃសៅរ៍ សប្តាហ៍នេះ។

បើតាមអាជ្ញាធរនៅក្នុងប្រទេសអេក្វាទ័រ អគារ រថយន្ដជាច្រើនដែលរងការខូចខាត ព្រមទាំងបំណែកបាក់បែកកម្ទេចកម្ទីត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ម៉ាឆាឡា (Machala) និងគូអ៉ិនសា (Cuenca) ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ និងមនុស្សម្នានាំគ្នារត់រកកន្លែងមានសុវត្ថិភាព។ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹង ថាគ្រោះរញ្ជួយដីខាងលើមានកម្រិតរញ្ជួយ ៦.៨រ៉ិចទ័រ និងមានជម្រៅទៅក្នុងដី ៦៦គីឡូម៉ែត្រ។

ចំណែកឯ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងទីក្រុង បាឡាអូ (Balao) របស់អេក្វាទ័រ ស្ថិតនៅក្បែរព្រំដែនជាមួយប៉េរូ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសអេក្វាទ័រ មានមនុស្ស១៣នាក់បានស្លាប់ រីឯនៅប្រទេសប៉េរូ មានក្មេងស្រីម្នាក់អាយុ៤ឆ្នាំ បានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីនេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner