កម្ពុជា-ឡាវ បញ្ជាក់អំពីកិច្ច សហប្រតិបត្តិការរួម គ្នាទប់ស្កាត់បទ ល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងសមភាគីឡាវបានអញ្ជើញ បើកកិច្ចប្រជុំ ស្ដីពីកិច្ចសហ ប្រតិបត្តិ ការទ្វេភាគីរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង សន្តិសុខ សាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា មានិតឡាវ នៅ ក្រសួងសន្តិសុខសាធារណៈឡាវ កាលពីព្រឹកថ្ងៃទី ១៩ខែមីនាឆ្នាំ២០២៣។

មុនកិច្ចប្រជុំនៅក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា មានិតឡាវ សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវ បានទទួលស្វាគមន៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ក្រសួងទាំងពីរ នា ឱកាស នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ បានស្វាគមន៍សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ មុន នឹងបន្តលើកឡើងអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួង ទាំងពីរ ក្នុងនោះរាប់ទាំងខេត្តជាប់ព្រំដែន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការ ពេញចិត្ត ចំពោះ លទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងទាំងពីរដែរ និងមានក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបទពិសោធ នៃកិច្ចសហប្រតិបត្តិការ និងការជួបប្រជុំគ្នាជាទៀតទាត់ដូចពេលនេះ ភាគីទាំងពីរ នឹងបន្តធ្វើឱ្យ បានកាន់ តែប្រសើរការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែន និងការងារ សំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានអញ្ជើញចុះហត្ថ លេខា រួមគ្នាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាង ក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈ ប្រតិភូ ជាន់ខ្ពស់កម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា តបតាម ការ អញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណ រដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិ សុខ សាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយ សម្តេច ក្រឡាហោម ស ខេង អញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយ តម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា កំណត់ ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner