លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញឱ្យប្រជាដល់ពលដ្ឋ ត្រូវទៅធ្វេីអត្តសញ្ញាណបណ្ណ
កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអ ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ចំនួន ២០០គ្រួសារ មកពីឃុំពន្លៃ និងឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីព្រឹក ថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ នាពេលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដោយក្តីនឹករលឹក និងការគិតគូនូវ សុខទុក្ខ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម បង្កើន ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែល អាចកើតឡើងជាយថាហេតុ ជាពិសេស ត្រូវបន្តរក្សាអនាម័យ និងចូលរួម អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ។
លោកជំទាវក៏បានជំរុញដល់ ឪពុក ម្តាយ បងប្អូនដែលគ្រប់អាយុ ត្រូ វទៅ ធ្វេីអត្តសញ្ញាណបណ្ណ។ អ្នកដែលហួសសុពលភាព បាត់ ឬខូច អត្ត សញ្ញាណ ត្រូវទៅបំពេញបែបបទធ្វេីឡេីងវិញ សម្រាប់ត្រៀមខ្លួនក្នុងការ បោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខាងមុខនេះ ដេីម្បីបំពេញ កាតព្វកិច្ចជាពលរដ្ឋខ្មែរ។
ក្នុងឱកាសនេះលោកជំទាវក៏បានប្រគល់អំណោយដល់ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ។អំណោយមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ សារុង និងថវិកាមួយចំនួន ៕
ដោយ៖ ថេត វិចិត្រ