ភ្នំពេញប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ជាងបីពាន់នាក់ នៅខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជា ប្រធាន ក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអញ្ជើញ ក្នុងពិធី សំណេះ សំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ជាង ៣ ០០០នាក់ នៅទីធ្លាជាប់ទីស្នាក់ការគណបក្សសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ទៅកាន់សមាជិកថ្មីថា នេះជាការយល់ ឃើញត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្តចូលមករួមជីវភាព ជាបក្ស ប្រជា ជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យ រីកចំរើនជឿន លឿនទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យ កម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេស ដែលមាន ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។
ឯកឧត្តម ក៏បានលើកឡើងពីវិនាសកម្មដែលផ្តើមចេញពីសង្គ្រាម និង ពន្យល់ប្អូនៗបានឱ្យ យល់ពីតម្លៃនៃសុខសន្តិភាព ។ពោលគឺបើមិន មាន សន្តិភាពទេ កម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយអភិវឌ្ឍ សូម្បីតែការជួប ជុំគ្នាបែបនេះក៏មិនបានផង ។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខ សន្តិភាព នេះឱ្យ បានគង់វង់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុងកម្មវិធីខាងលើមានចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់(សមាជិកគណបក្សថ្មីជាយុវជនចំនួន ២,៤១១នាក់ ដែល ក្នុងនោះ យុវជនជាសិស្សទម្លាក់ពីរាជធានីចំនួន ៤៤៣នាក់) មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕
ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ