លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ៖ កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានានិរន្តរភាពការងារដូចសព្វថ្ងៃ

ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអ ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ២០០នាក់ នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេសិនណលខូអិលធីឌី ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ដោយក្តីនឹករលឹក និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវបានថ្លែងនូវការកោតសសេីរ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំ ខេត្តដែលបានកែប្រែសោភណ្ឌភាពរបស់ខេត្តគួរឲ្យកត់សម្គាល់ ។ ដោយឡែកការជួបសំណេះសំណាលនេះ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត ដូចជាតាមរយៈ ការផ្តល់នូវគោលនយោបាយគាំពារសង្គម ការគិតគូអំពី សុខុមាលភាពសង្គម ការតម្លេីងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ កម្មការិនី ជាដេីម ។

ក្នុងឱកាសនេះដែរលោកជំទាវក៏បាននាំយកនូវអំណោយចែកជូនបងប្អូនកម្មករ កម្មការិនីសរុបចំនួន ២០០ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងថវិកា បន្ទាប់មកក៏មានរៀបចំពិសារអាហារថ្ងៃត្រង់រួមគ្នា ក្នុងបរិយាកាស និងសិ្នទ្ធស្នាលជាទីបំផុត ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner