ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មាន The Cambodia Dialy បង្ហាញភស្តុតាងពាក់ព័ន្ធការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៉ីឈើខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សារព័ត៌មាន ឌឺ ខេមបូឌាដេលី បានចោទលោកថា ជាមេឈ្មួញរកស៊ីកាប់ឈើខុសច្បាប់ ដោយឯកឧត្តមបញ្ជាក់ថា “ខ្ញុំសុំបញ្ជាក់រឿងនេះ រឿងកាសែតសារព័ត៌មានខេមបូឌាដេលី ដែលគាត់ជានិច្ចកាលប្រកាន់ជំហរលម្អៀង ប្រកាន់ជំហរវ៉ៃប្រហាររិះគន់ជាប្រចាំ រឿងរបស់គាត់ជារឿងធម្មតា រឿងការដែលអ្នកលើកយកអ្នកវិភាគគ្មានមូលដ្ឋានមកវ៉ៃប្រហារការគិតគូររបស់អ្នកឯងរឿងមួយ ខ្ញុំមិនដែលតបព្រោះខ្ញុំគ្មានពេល ហើយខ្ញុំក៏គ្មានចាំបាច់អីទៅឱ្យតម្លៃទៅលើរឿងដែលអ្នកឯងបណ្ឌិតនៅក្នុងការវិភាគដែរទេ ប៉ុន្តែនៅពេលដែលអ្នកឯងធ្វើការចោទប្រកាន់ជាចំហថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញកាប់ឈើខុសច្បាប់ ជាចំហឱ្យសាធារណមានការយល់ច្រឡំវាជាការហួសព្រំដែនហើយ ខ្ញុំមិនអាចទទួលបានទេ”។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា “រឿងនេះ គេយកកាសែតបរទេសមួយបណ្ដាញសារព័ត៌មានអត្ថបទមួយដែលចុះដោយបណ្ដាញព័ត៌មានអន្តរជាតិមួយមានមូលដ្ឋាននៅអាមេរិកសរសេរដោយអ្នកកាសែតម្នាក់ បរទេសម្នាក់នៅស្រុកខ្មែរដែលធ្លាប់ធ្វើការឱ្យ វីអូឌី ហើយគាត់សរសេរព័ត៌មានគាត់ថាស្រាវជ្រាវអង្កេតមួយដាក់ព័ត៌មាននឹងនៅក្នុងសារព័ត៌មានបណ្ដាញសារព័ត៌មានមួយមានមូលដ្ឋានអាមេរិកមួយឈ្មោះ មុងហ្គាបេ ដែលចុះពីថ្ងៃទី៨ មីនា ខ្ញុំក៏ធ្លាប់ឃើញអត្ថបទហ្នឹង ហើយខ្ញុំក៏មិនចាប់អារម្មណ៍ ប៉ុន្តែខេមបូឌាដេលី ថាខ្លួនបានយកប្រភពព័ត៌មានហ្នឹងដែរថា កាសែតមួយហ្នឹងចោទខ្ញុំថា ខ្ញុំជាមេបណ្ដាញរកស៊ីឈើខុសច្បាប់នៅកម្ពុជា។ ខ្ញុំមុននឹងប្រតិកម្ម ខ្ញុំធ្វើការស្រាវជ្រាវច្បាស់លាស់ណាស់ ខ្ញុំមុននឹងប្រតិកម្ម ខ្ញុំឱ្យស្រាវជ្រាវ ខ្ញុំមើលឯកសារហ្នឹងឡើងវិញ ខ្ញុំឱ្យក្រុមការងាររបស់ខ្ញុំ ដែលមានទាំងជំនាញច្បាប់ ជំនាញសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានមួយចំនួនដែលខ្ញុំឱ្យអានមើលអត្ថបទនឹងឡើងវិញថា ចង់រករឿងបី ទី១.តើមានការចោទប្រកាន់ និងបែបហ្នឹងមែនអត់ បើមានការចោទប្រកាន់បែបហ្នឹងតើពីណាជាអ្នកធ្វើការចោទប្រកាន់ ហើយតើគេមានភ័ស្តុតាងអីដើម្បីជាមូលដ្ឋានក្នុងការចោទប្រកាន់ខ្ញុំ នៅក្នុងអត្ថបទដែលគេចុះមកនោះ គឺគ្មានកន្លែងណាដែលក្នុងអត្ថបទដែលចុះដោយសារព័ត៌មាន ម៉ុងហ្គាបេ នោះដែលនិយាយថា ហ៊ុន ម៉ាណែត ជាមេបណ្ដាញឈ្មួញរកស៊ីខុសច្បាប់ទេ គេអត់មាននិយាយសោះ គឺគ្មានកន្លែងណាដែលអត្ថបទនោះបញ្ជាក់ប្រាប់ខ្ញុំមានទំនាក់ទំនងពិសេស ស្ងាត់ស្ងៀម ឬឃុបឃិតជាមួយបុគ្គលដែលគេចោទថា រកស៊ីកាប់ឈើខុសច្បាប់នៅខេត្តស្ទឹងត្រែងនោះ ថាខ្ញុំមានទំនាក់ទំនងរឿងហ្នឹងទេ ក្រៅពីលើករឿងពីរមក ទី១.ថាបុគ្គលហ្នឹងជាសមាជិកនៃក្រុមយុវជនក្រៅប្រទេសរបស់ខ្ញុំរបស់គណបក្សប្រជាជនកម្ពុជា យុវជនគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំជាប្រធាន។ ទី២.គេយករូបថតបីសន្លឹកដែលខ្ញុំថតជាមួយម្នាក់ហ្នឹងនៅក្នុងកម្មវិធីសាធារណៈមិនមែនកម្មវិធីឯកជននៅផ្ទះខ្ញុំ កម្មវិធីការគេ កម្មវិធីជប់លៀង ហើយយកអាហ្នឹង ហើយកាសែតម៉ុងហ្គាបេ គាត់លើកអាហ្នឹងគ្រាន់ថាមានទំនាក់ទំនង តែគ្មានកន្លែងណាមួយដែលកាសែតនេះបានចោទថា ខ្ញុំជាមេបណ្ដាញឈើខុសច្បាប់។ បើសួរថា តើគ្រាន់តែគាត់ជាយុវជនម្នាក់នៅក្នុងបណ្ដាញយុវជនគណបក្សប្រជាជនដែលធ្វើការនៅក្រៅប្រទេសនេះ កុំភ្លេចថាយើងមានជិតបីពាន់នាក់ដែលជាសមាជិកយុវជនក្រៅប្រទេស ហើយរឿងបងប្អូនបីពាន់នាក់ដែលជាសមាជិកយុវជនក្រៅប្រទេសគ្មានពាក់ព័ន្ធអីរឿងការងាររបស់យើង យើងមិនដែលសួរថា បងប្អូនធ្វើអីទេ ឱ្យតែអ្នកស្ម័គ្រចិត្តយើងស្វាគមន៍ទាំងអស់ រឿងអ្នកឯងធ្វើខុសច្បាប់ស្របច្បាប់ទទួលខុសត្រូវខ្លួនឯងយើងមិនដែលភ្ជាប់ជាមួយនឹងការងារយុវជនទេ។ បើថាខ្ញុំ គាត់ជាបណ្ដាញរបស់ខ្ញុំគ្រាន់តែគាត់ថតរូបពីរបីសន្លឹកជាមួយខ្ញុំ ខ្ញុំប្រាប់មួយថ្ងៃៗ ខ្ញុំថតរូបជាមួយប្រជាពលរដ្ឋរាប់រយនាក់រាប់ពាន់នាក់។
ថ្ងៃមុនជាមួយយុវជនក្រៅប្រព័ន្ធបួនពាន់នាក់ ខ្ញុំថតបួនម៉ោងសែលហ្វី គ្រាន់តែខ្ញុំថតជាមួយថាខ្ញុំជាមេអ៊ីចឹង ខ្ញុំសួរ ខេមបូឌាដេលី តើមានភស្តុតាងកន្លែងណាដែលលោកឯងថា សារព័ត៌មាន ម៉ុងហ្គាបេ បង្ហាញខ្ញុំមកនៅក្នុងអទ្ថបទហ្នឹង តើនៅទំព័រទីប៉ុន្មាន ដែលសារព័ត៌មាននឹងថា ហ៊ុន ម៉ាណែត ជាមេក្លាងនៃបណ្តាញកាប់ឈើខុសច្បាប់នៅកកម្ពុជា ដូច ខេមបូឌាដេលី បាននិយាយ បង្ហាញខ្ញុំមក ព្រោះសារព័ត៌មាននឹងគេបានសរសេរអីចោទថាខ្ញុំជាមេក្រុមទេ តើខេមបូឌាដេលី យកភស្តុតាងមកពីណាចោទប្រកាន់ខ្ញុំ”៕
ដោយ៖ពលជ័យ