សហរដ្ឋអាមេរិកបង្ហាញការជំទាស់ បើសិនជារុស្ស៊ី និងចិនដាក់សំណើឈប់បាញ់គ្នានៅអ៊ុយក្រែន (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រធានាធិបតីចិនលោក ស៊ី ជីនពីន បាននិងកំពុងធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសរុស្ស៊ី ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២០ មីនា ឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចកំពុងធ្វើឱ្យពិភពលោកតាមដាននូវភាពវិវត្តន៍ដែលនឹងកើតឡើង។ ប្រទេសចិន គឺជាប្រទេសសម្ព័ន្ធមិត្តជាមួយរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែនកំណត់។ លោក ស៊ី ជីនពីង មុនដំណើរទៅកាន់ប្រទេសរុស្ស៊ី បានដាក់ចេញនូវសំណើរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ១២ចំណុច និងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ក្រុងម៉ូស្គូនោះ គឺជាផ្នែកមួយដែលពាក់ព័ន្ធនឹងសំណើដាក់ចេញ១២ចំណុច របស់ចិន ដើម្បីរកសន្តិភាពដល់អ៊ុយក្រែន ប៉ុន្តែមន្ត្រីសេតវិមាន លោក John Kirby បានថ្លែងថា បើសិនជាមានការដាក់ចេញនូវសំណើឈប់បាញ់គ្នាពីរុស្ស៊ី និងចិន គឺសំណើនោះមិនអាចទទួលយកបានឡើយ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍