បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាសារព័ត៌មាន The Cambodia Daily ផ្សាយព័ត៌មានមិនពិត (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសារព័ត៌មាន The Cambodia Daily បានផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការផ្សាយចោទថាបណ្ឌិត ហ៊ុន ម៉ាណែត ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ការផ្សាយរបស់ The Cambodia Daily បានសរសេរថាគេបានដកស្រង់ការចោទប្រកាន់នោះ ចេញពីកាសែតបរទេសមួយឈ្មោះម៉ុងហ្គាបេ Mongabay ដែលតែងសរសេរអំពីកត្តាវិទ្យាសាស្ត្របរិស្ថានរបស់ពិភពលោក។

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះតាមហ្វេសប៊ុក បានបញ្ជាក់ថាសារព័ត៌មានម៉ុងហ្គាបេ Mongabay នោះ មិនបាននិយាយថា លោក ហ៊ុន ម៉ាណែត ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ក្នុងប្រទេសកម្ពុជានោះឡើយ។

បណ្ឌិត ហ៊ុន ម៉ាណែត បានដាក់សំណួរថា ហេតុអ្វីបានជាសារព័ត៌មាន The Cambodia Daily បានប្រើការចោទប្រកាន់ជុំវិញព័ត៌មានមិនពិតនេះមកលើរូបលោក? បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាការចង់កេងចំណេញ នៃប្រយោជន៍នយោបាយមួយទៀត របស់សារព័ត៌មានThe Cambodia Daily។

ads banner