គជបធ្វើការប្រឡងរើសមនុស្សបំរើសេវាដំណើរការរៀបចំបោះឆ្នោតសកល (Video Inside)

ការប្រឡងជ្រើសរើសរកមនុស្សដើម្បីបំរើសេវាសម្រាប់ដំណើរការបោះឆ្នោត បានចាប់ផ្តើមហើយនៅថ្ងៃទី២០មីនា។ គួរបញ្ជាក់ថា គជប គ្រោងនឹងជ្រើសមនុស្សជាង១៥ ម៉ឺននាក់ ដើម្បីបំរើក្នុងការិយាល័យបោះឆ្នោតនៅទូទាំង ប្រទេសដែលនឹងមានចំនួនជាង២ម៉ឺនការិយាល័យ។

មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅថ្ងៃទី២០ ខែមីនានេះថាដំណាក់កាលប្រឡងនាពេលនេះ គឺការជ្រើសរើសមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តនៅទូទាំងប្រទេសសិន។ លោកបានថ្លែងថា មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត គឺជាមន្ត្រីដែលមានតួនាទី និងភារកិច្ចសំខាន់ ដើម្បីឲ្យដំណើរការឆ្ពោះទៅរកការបោះឆ្នោតស្របតាមច្បាប់។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតដែលត្រូវ ចូលរួមមានជាង៩ លាន៧សែននាក់៕

ads banner