លោក ពូទីន ៖ ទំនាក់ទំនងជាមួយអាហ្រ្វិកជាអាទិភាពកំពូលសម្រាប់រុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូ ប្តេជ្ញាបន្តការកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសអាហ្រ្វិក ហើយលោកមានទំនុកចិត្តថា ទ្វីបនេះត្រូវបានកំណត់ ដើម្បីក្លាយជាមេដឹកនាំមួយ ក្នុងចំណោមមេដឹកនាំនៃពិភពលោកពហុប៉ូលដែលកំពុងរីកចម្រើន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសិទសភាអន្តរជាតិ ស្តីពី រុស្ស៊ី និងអាហ្រ្វិកនៅក្នុងពិភពលោកពហុប៉ូល ដែលបានចាប់ផ្តើមនៅទីក្រុងមូស្គូ ក្នុងថ្ងៃចន្ទទី២០ ខែមីនានេះ ហើយបាននាំអ្នកតំណាងមកពី ៤០ប្រទេសចូលរួម។

សន្និសីទនេះធ្វើឡើងមុនជំនួបកំពូលរុស្ស៊ី-អាហ្វ្រិកលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង St. Petersburg ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ នាឱកាសនោះដែរ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីប្តេជ្ញាបន្តកសាង “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយទ្វីបអាហ្រ្វិក ខណៈដែលក្រុមហ៊ុនរដ្ឋ និងឯកជនជាច្រើនរបស់រុស្ស៊ី កំពុងវិនិយោគយ៉ាងសកម្មនៅក្នុងទ្វីបនេះ។

លោក ពូទីន បន្ថែមថា រុស្ស៊ី និងប្រទេសអាហ្វ្រិកឈររួមគ្នាប្រឆាំងនឹង «មនោគមវិជ្ជាបែបអាណានិគម» ដែលដាក់ដោយមហាអំណាចមួយចំនួនក្នុងពិភពលោក។
មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយយ៉ាងដូច្នេះថា យើងត្រៀមខ្លួនជាស្រេចក្នុងការរួមគ្នារៀបចំរបៀបវារៈសកល, ធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងអន្តររដ្ឋដោយយុត្តិធម៌ និងស្មើភាពគ្នា ក៏ដូចជាកែលម្អយន្តការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមានផលប្រយោជន៍ទៅវិញទៅមក៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner