ជប៉ុនកំពុងឃ្លាំមើលយ៉ាងដិតដល់លើសកម្មភាពរបស់រុស្ស៊ី និងចិន ជុំវិញជម្លោះនៅអ៊ុយក្រែន

តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ប្រទេសជប៉ុននឹងរក្សាការឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាពរបស់រុស្ស៊ី និងចិន ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅអ៊ុយក្រែន។

ប្រធានខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ម៉ាស៊ូណុ ហ៊ីរ៉ូកាហ្ស៊ូ បានធ្វើអត្ថាធិប្បាយខាងលើ នៅថ្ងៃទី២០ ខែមីនានេះ ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ លោក ម៉ាស៊ូណុ បាននិយាយថា រុស្ស៊ីកំពុងបន្តវាយប្រហារអ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា តំបន់អ៊ុយក្រែនដែលដាក់បញ្ចូលដោយទីក្រុងមូស្គូ នឹងមិនគ្របដណ្តប់ដោយការចរចា ដើម្បីដំណោះស្រាយនោះទេ។

លោក ម៉ាស៊ូណុ បន្តថា មិនមានសញ្ញានៃសម្បទានណាមួយពីទីក្រុងមូស្គូទេ ហើយថា ស្ថានភាពពិតប្រាកដគួរតែត្រូវពិនិត្យមើលឱ្យបានស៊ីជម្រៅជាមុនសិន។
លោកថា វាអាស្រ័យលើប្រជាជនអ៊ុយក្រែន ក្នុងការសម្រេចចិត្តថាតើពួកគេនឹងធ្វើការចរចាដោយរបៀបណា។

លោក ម៉ាស៊ូណុ ក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុននឹងឆក់យកគ្រប់ឱកាស ដើម្បីបន្តជំរុញប្រទេសចិនឱ្យចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ខណៈពេលមានការតាមដានពីសកម្មភាពរបស់រុស្ស៊ី និងចិនលើបញ្ហាមួយនេះ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner