សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាបន្ថែម ៣៥០លានដុល្លារទៀតដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃទី២០ ខែមីនានេះ បាននិយាយថា សហរដ្ឋអាមេរិកអនុញ្ញាតអោយបញ្ជូនជំនួយយោធាបន្ថែម ៣៥០លានដុល្លារទៀតដល់អ៊ុយក្រែន។

ជំនួយអាមេរិកចុងក្រោយនេះ ត្រូវបានប្រកាសឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន, ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ុលលីវ៉ាន, នាយសេនាធិការកងទ័ពចំរុះ លោក ម៉ាក មីល្លី បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន និងបានបញ្ជាក់អំពីការគាំទ្រគ្មានថមថយរបស់ប្រទេសខ្លួនចំពោះអ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ជំនួយយោធានេះ រួមមានគ្រាប់សំរាប់ប្រព័ន្ធកាំជ្រួចចល័ត Himars និងកាំភ្លើងធំ Howitzers ដែលអ៊ុយក្រែនកំពុងប្រើការពារខ្លួន ព្រមទាំងគ្រាប់សំរាប់រថពាសដែកប្រយុទ្ធ Bradley, មីស៊ីល HARM, សព្វាវុធប្រឆាំងរថក្រោះ, ទូកយោធា និងគ្រឿងបរិក្ខារដទៃទៀត។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាគ្រឿងអាវុធដល់អ៊ុយក្រែនជាង៣០ប៊ីលានដុល្លាររួចមកហើយ ដើម្បីអោយប្រទេសនេះការពារខ្លួនទល់នឹងកងកម្លាំងរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបើកប្រតិបត្តិការយោធាពិសេសចូលប្រទេសក្បែរខាងខ្លួនដែលគាំទ្រដោយលោកខាងលិច កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner