កំពូលតារាល្បីៗប្រចាំប្រទេសកម្ពុជានឹងបង្ហាញវត្តមានក្នុងមហាព្រឹត្តិការណ៍ សង្ក្រាន NNP រយះពេល៣ថ្ងៃខាងមុខនេះ

(ភ្នំពេញ)៖ ព្រឹត្តិកាណ៍សង្ក្រានដ៏ធំ របស់ក្រុមហ៊ុន NNP រយៈពេល៣ថ្ងៃខាងមុខនេះនិងមានការសម្តែងសិល្បៈចម្រុះទាំងបុរាណ-សម័យ និងការរាំលេងកម្សាន្តសប្បាយពីកំពូលតារាល្បីៗនៅកម្ពុជា, មានការថតរូបជាមួយសិល្បករ សិល្បការិនី ល្ខោនខោល ល្បក្កតោ គុនខ្មែរ ដើម្បីទុកជាអនុស្សាវរីយ៍ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តី និងកម្មមិធីសប្បាយៗជាច្រើនទៀត។
ក្នុងពិធីក្រុងពាលីសង្ក្រាន NNP លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានប្រកាសថា នៅថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ និងធំសម្បើមមួយ នោះគឺសង្ក្រាន NNP។ ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានសម្រាប់ ក្រុមហ៊ុន NNP ហើយក៏ជាលើកទីមួយផងដែរ។

ក្នុងឪកាសនោះដែរ ទ្រី ដាណា បានបញ្ជាក់ប្រាប់អ្នកសារព័ត៍មាន ការរៀបចំព្រឹត្តិការណ៍សង្រ្កាននេះឡើងគឺក្នុងគោលបំណង ចង់ឲ្យក្មួយៗជំនាន់ក្រោយទាំងអស់ ចូលមកលេងនិងចាប់អារម្មណ៍ នឹង ដឹងពីភាពអស្ចារ្យរបស់ខ្មែរ មានដូចជាវប្បធម៌ ក្បាច់គុនជាដើម។ ។ ក្រៅពីហ្នឹងក៏មានការរាំលេងកម្សាន្ត បាញ់ទឹក ការថតរូបជាមួយសិល្បករ សិល្បការិនី ល្ខោនខោល ល្បុក្កតោ គុនខ្មែរ ឈររង់ចាំដើម្បីថតទុកជាអនុស្សាវរីយ៍ ។ ហើយ លោកស្រីក៏ចង់ឲ្យពួកគាត់បានស្គាល់សង្ក្រាន NNP មានទាំងវប្បធម៌ និងការបង្ហាញអ្វីដែលជារបស់ខ្មែរ»។
លោកស្រី ទ្រី ដាណា បានអោយដឹងទៀតថា ការបង្កើតសង្ក្រាន NNP នាពេលនេះ គោលបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទទួលបានភាពសប្បាយរីករាយ និងស្នាមញញឹម ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល និងទុកជាការចង់ចាំមួយដ៏ល្អ ជាពិសេសគឺរៀបចំសង្ក្រាន NNP នាពេលនេះ ដើម្បីអបអរសាទរស្វាគមន៍ទេវតាឆ្នាំថ្មី សុំសិរីសួស្តី និងសុំសេចក្តីសុខជូនបងប្អូនប្រជាបលរដ្ឋខ្មែរទូទាំងប្រទេស។

បន្ថែមពីនេះ លោកស្រី ទ្រី ដាណា បានបង្ហាញជាការរំពឹងទុកថា សង្ក្រាន NNP នឹងមានបងប្អូនអញ្ជើញមកចូលរួមលេងយ៉ាងច្រើនកុះករ ហើយទទួលបានភាពសប្បាយរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ លោកស្រីបន្តទៀតថាបើសង្ក្រាន NNP ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរៀបចំធ្វើជារៀងរាល់ឆ្នាំទៀត បើទោះបីជាត្រូវចំណាយថវិកាផ្ទាល់ខ្លួនអស់រាប់សែនដុល្លារក៏ដោយ អ្វីដែលសំខាន់គឺការទទួលបានមកវិញនូវស្នាមញញឹម របស់ពុកម៉ែបងប្អូន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner