កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេរយៈពេល ២៤ម៉ោងនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ការមិនមានករណីឆ្លងថ្មីនៅថ្ងៃនេះ បាននាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែ កន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៥ថ្ងៃមកនេះ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ១ពាន់ ៣៣នាក់ហើយ ។ ដោយឡែកតួលេខនៃការ ចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។