២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៧ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការ ឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ១៥៦ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។

តួលេខឆ្លងថ្ងៃនេះមានចំនួន ៣៣៧ករណី ដែលកើតឡើងលើប្រទេសចំនួន៤ រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រ ទេសថៃ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំ នួន ២៣៤ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសវៀតណាម ដែលមានចំនួនអ្នកឆ្លងចំនួន ៨ ករណី ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា និងសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី ថៃ និងប្រទេសហ្វីលីពីន ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦២ម៉ឺន ៧ពាន់ ៩៩០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៥៨២នាក់ ។ បើគិតសរុប នៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨២លានករណី, និងការស្លាប់មានជាង ៦លាន ៨២ម៉ឺននាក់ ៕

ads banner