ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងសិក្សាលើវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ:នារសៀលថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងសិក្សាស្តីពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេដែលបានបាក់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវនិងព្រែកជ្រៃធំ-ព្រែកប៊ិញយីនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយដ្ឋាន ប្រធាននាយកដ្ឋាន នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុកពាក់ព័ន្ធ។

ក្នុងឱកាសនេះ ឯកឧត្តម ឡាំ ជា មានប្រសាសន៍ថា នេះ ជាកិច្ចប្រជុំអន្តរក្រសួងលើកទី៨ ដើម្បីពិនិត្យមើលលើវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវនិងព្រែកជ្រៃធំ-ព្រែកប៊ិញយី ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន។មកដល់បច្ចុប្បន្ននេះ គណៈកម្មការ បានរៀបចំផែនការអភិវឌ្ឍការងារសាងសងច្រាំងទន្លេនេះ ជាជំហានទី២ ដែលស្របតាមសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បានស្នើដល់សមាជិកនៃអង្គប្រជុំដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តចុះសិក្សា និងរៀបចំចងក្រងនូវឯកសារពាក់ព័ន្ធ ក៏ដូចជាការងារសាងសងច្រាំងទន្លេឡើងវិញដែលបានបាក់នៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម៕ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner