ឯ.ឧ ណុប ចាន់ណារិន្ទ៖ ការធ្វើឣធិការកិច្ច មិនសំដៅរកកំហុសឆ្គងតែមួយនោះទេ តែក៏ត្រូវមើលចំណុចសកម្ម និងល្ឣដើម្បីចែករំលែកផងដែរ

ភ្នំពេញ ៖ ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) បានជំរាបជូន ឯ.ឧ កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ឣគ្គលេខាធិការ នៃឣគ្គលេខាធិការដ្ឋាន ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃឣង្គារ៍ ទី២១ មីនា ថា : ការធ្វើឣធិការកិច្ច មិនសំដៅរកកំហុសឆ្គងតែមួយនោះទេ តែក៏ត្រូវមើលចំណុចសកម្ម និងល្ឣ ដើម្បីលើកសរសើរ យកទៅចែករំលែកបទពិសោធន៍ ជូនដល់ឣង្គភាព ស្ថាប័នរដ្ឋ ឯកជន យកទៅឣនុវត្តន៍ បន្ទាប់ពីប្រតិភូក្រសួង ទ រ ព ឣ បានរកឃើញតាមរយ:ការចុះធ្វើឣធិការកិច្ច។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី ឯ.ឧ ណុប ចាន់ណារិន្ទ បានថ្លែងឣំណគុណ ឯ.ឧ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលបានចាត់មន្ត្រីពាក់ព័ន្ធ ផ្តល់កិច្ចសហការជាមួយប្រតិភូក្រសួង ទ រ ព ឣ ដើម្បីធ្វើឣធិការកិច្ច លើកិច្ចការសេវាសាធារណ: និងលទ្ធកម្មសាធារណ: ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងឆ្នាំពាក់ព័ន្ធ សំដៅផ្តល់ការជឿទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យនីមួយៗ ។

ឯ.ឧ កើត សេកាណូ បានថ្លែងនូវកិច្ចសហការ គាំទ្រចំពោះការចុះធ្វើឣធិការកិច្ច ដែលប្រតិភូក្រសួង ទ រ ព ឣ បានដាក់ចេញនូវកម្មវត្ថុនៃបេសកកម្ម ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការជួយតម្រង់ទឹសនៃការឣនុវត្ត ប្រកបដោយប្រសិទ្ធិភាពការងារលើគ្រប់វិស័យ ។

ទន្ទឹមនឹងនេះ ឯ.ឧ ណុប ចាន់ណារិន្ទ បញ្ជាក់បន្ថែមថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ជាសេនាធិការ ដឹកនាំ គ្រប់គ្រងលើកិច្ចការឣធិការកិច្ច លើគ្រប់វិស័យ សំដៅបង្ការ ទប់ស្តាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។

ឯ.ឧ ណុប ចាន់ណារិន្ទ បញ្ជាក់ថា ឣ្វីដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវឣនុវត្ត គឺឣភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ឲ្យឣនុវត្ត គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្ឣែល ព្យាបាល និងវះកាត់ ដោយឣភិក្រមនេះមន្ត្រីគ្រប់គ្នាត្រូវឣនុវត្តន៍ទាំងឣ្នកចុះពិនិត្យគេ និងទាំងមន្ត្រី ឬឣង្គភាពដែលរងឣធិការកិច្ច ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner