សម្ដេចតេជោ ហ៊ុន សែន៖ នាពេលខាងមុខ អង់គ្លេស អាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលខាងមុខ អាចនឹងមានសាកលវិទ្យាល័យនៅប្រទេសអង់គ្លេសមកបើកនៅប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤,៧០៥នាក់ នារី ៤,២២១នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯកអគ្គរាជទូតអង់គ្លេស បានជម្រាបជូនសម្ដេចថា សាកលវិទ្យាល័យ នៃប្រទេសអង់គ្លេស នឹងមកបើកនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាឱកាសសម្រាប់ឲ្យអ្នកដែលពុំមានលទ្ធភាពបញ្ជូននិស្សិត ទៅសិក្សានៅក្រៅប្រទេស ហើយក៏ល្អសម្រាប់អ្នកដែលឲ្យកូនរៀនភាសាអង់គ្លេសពីតូច មានឱកាសបានចូលរៀនតាមសាកលវិទ្យាល័យបរទេស នៅកម្ពុជា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចេញទៅសិក្សានៅក្រៅប្រទរស គឺត្រូវចំណាយច្រើនជាងនៅក្នុងស្រុក ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner