សម្ដេចតេជោ ហ៊ុន សែន៖ សមត្ថកិច្ចពិតជាបានឃាត់ខ្លួនយុវជន ២នាក់ ដែលបានប្រមាថព្រះចេស្តារព្រះមហាក្សត្រ និងកិត្តិយសនាយករដ្ឋមន្រ្ដី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនយុវជន ២នាក់ ដែលបង្ហោះព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ប្រមាថដល់ព្រះចេស្ដាព្រះមហាក្សត្រ និងកិត្តិយសនាយករដ្ឋមន្រ្ដី។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤,៧០៥នាក់ នារី ៤,២២១នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ បានប្រកាសពីព្រះរាជពិធី ដែលព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មួយដ៏ធំ និងទទួលជោគជ័យយ៉ាងធំធេង។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសពីការគង់នៅរបស់ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ នៅព្រះរាជដំណាក់ធំ ក្នុងខេត្តសៀមរាប។ សម្តេច បញ្ជាក់ថា ព្រះរាជដំណាក់ដែលឆេះ គឺជាព្រះរាជដំណាក់តូច ដែលហ្លួងម៉ែ ធ្លាប់គង់នៅ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការចាប់ខ្លួនបុគ្គល ២រូបដោយសមត្ថកិច្ច ដែលបានប្រមាថព្រះចេស្តាព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គគង់នៅ និងជាព្រះរាជវត្តមានដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាសកម្មភាពប្រមាថមួយមិនអាចអត់ឱន និងលើកលែងបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការយករូបភាព ព្រះមហាក្សត្រកម្ពុជា ទៅបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គម គឺមិនមែនជាសិទ្ធិបញ្ចេញមតិទេ ប៉ុន្ដែជាការមួលបង្កាច់ដោយចេតនា ដោយមានចរិតបំផ្លិតបំផ្លាញ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងកិត្តិយសនាយករដ្ឋមន្រ្ដី ដែលករណីនេះ គឺមិនអាចអត់ឱនជាដាច់ខាត ៕អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner