លោក ពូទីន ៖ ចិន និងរុស្ស៊ីសម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយ
អត្ថបទដោយ៖
ឈឹម ទីណា
មូស្គូ៖ ប្រទេសរុស្ស៊ី និងចិនបានឈានដល់កិច្ចព្រមព្រៀងរួមគ្នាមួយ ស្តីពីបំពង់បង្ហួរឧស្ម័ន Power of Siberia 2 ដែលនឹងតភ្ជាប់តំបន់ស៊ីបេរីទៅភាគពាយ័ព្យប្រទេសចិន។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសឱ្យដឹងពីកិច្ចព្រមព្រៀងខាងលើ នៅថ្ងៃទី២១ ខែមីនានេះ បន្ទាប់ពីជំនួបពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង។

មេដឹកនាំរុស្ស៊ីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេចហើយ ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជារឿង “អាទិភាព” សម្រាប់រុស្ស៊ី។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានកើនឡើងទ្វេដង ស្មើនឹងទឹកប្រាក់ ១៨៥ពាន់លានដុល្លារ ខណៈដែលប្រទេសទាំងពីររំពឹងថា នឹងកើនដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៣នេះ៕

ប្រភព៖ AFP និង Sputnik ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។