លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅ រួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៍ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ។ ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។

ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។ ចុះត្រួតពិនិត្យជាប់ជាប្រចាំនៅតាមទីតាំងលក់អេតចាយគ្រប់ប្រភេទដោយធ្វើការណែនាំអោយម្ចាស់ទីតាំងហាមកុំអោយទិញរបស់របរណាដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បើហ៊ានទិញត្រូវប្រឈមមុខជាមួយច្បាប់ និយាយរួមជាអ្នកបំរើប្រពលរដ្ឋដូច្នេះត្រូវពង្រឹងការទទួលខុលត្រូវចំពោះមុខតួនាទីភារៈកិច្ចនិងកាតព្វកិច្ចរបស់របស់ខ្លួនដើម្បីប្រជាពលរដ្ឋ ។

គោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងដល់ក្រុមគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរសង្កាត់ត្រូវរួមគ្នាកំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាអោយ មូលដ្ឋានរបស់យើងគ្មានគ្រឿងញៀន មួយទៀតត្រូវជំរុញការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។

ក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបំផុសដល់ប្រជាពលរដ្ឋអោយចូលរួមលេងល្បែងប្រជាប្រិយនៅសង្ក្រាន្តតាមវត្តអារាម ជាពិសេសផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីកម្មវិធីសង្ក្រាន្តនៅអង្គរវត្តនិងនៅរម្មណីដ្ឋានវត្តភ្នំ និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងកីឡាសីហ្គេមប៉ារ៉ាហ្គេមដែលនិងចូលមកដល់នៅពេលខាងមុខ ។

ចំណុចប្រឈមមួយទៀតត្រូវរួមគ្នាខិតខំប្រឹងប្រែងសម្រួលចរាចរលើផ្លូវជាតិលេខ១ ផ្លូវព្រែកបារាំង និងផ្លូវ៣៦៩ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយរលូន និងខិតខំដោះស្រាយសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធអោយច្រើនជាអតិប្បរិមា ៕
សណ្តោស-ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner