ICC សម្ដែងការបារម្ភចំពោះ ការគំរាមកំហែងរបស់ រុស្ស៊ី ក្រោយចេញដីកាចាប់លោក ពូទីន
ឡាអេ:
តុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ (ICC) បាន សម្តែង ការ ព្រួយ បារម្ភ កាល ពី ថ្ងៃ ពុធ លើ ការ គំរាម កំហែង របស់ រុស្ស៊ី បន្ទាប់ ពី ចេញ ដីកា ចាប់ ខ្លួន លោក ប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទាក់ ទង នឹង ការ ចោទ ប្រកាន់ ស្ដី ពី ឧក្រិដ្ឋកម្ម សង្រ្គាម នៅ អ៊ុយក្រែន ។
សេចក្ដី ថ្លែងការណ៍ ស្ដី ពី ការ ព្រួយ បារម្ភ របស់ ICC ចេញ ផ្សាយ បន្ទាប់ ពី អតីត ប្រធានាធិបតី រុស្ស៊ី លោក Dmitry Medvedev បាន គំរាម វាយ ប្រហារ តុលាការ នៅ ទីក្រុង ឡាអេ មួយ នេះ ដោយ ប្រើ មីស៊ីល លឿន ជាង សំឡេង ។ ការ សម្ដែង ការព្រួយ បារម្ភ នេះ ក៏ ធ្វើ ឡើង បន្ទាប់ ពី ស្ថាប័ន ស៊ើប អង្កេត កំពូល របស់ រុស្ស៊ី បាន បើក សំណុំ រឿង ព្រហ្ម ទណ្ឌ ប្រឆាំង នឹង ព្រះរាជ អាជ្ញា ICC លោក Karim Khan និង ចៅក្រម ដែល ចេញ ដីកា ចាប់ លោក ពូទីន។
ក្នុង សេចក្ដី ថ្លែង ការណ៍ ប្រធាន សភា នៃ រដ្ឋ ភាគី របស់ ICC បាន និយាយ ថា ៖ «ខ្លួ ន មាន ការ សោក ស្តាយ ចំពោះ ការ ប៉ុន ប៉ង ទាំង នេះ ដើម្បី រា រាំង កិច្ច ខិត ខំ ប្រឹង ប្រែង អន្តរជាតិ ដើម្បី ធានា នូវ ការ ទទួល ខុស ត្រូវ ចំពោះ ទង្វើ ដែល ត្រូវ បាន ហាម ឃាត់ ក្រោម ច្បាប់ អន្តរជាតិ ទូទៅ » ។
សភា ICC បាន បញ្ជាក់ ជា ថ្មី នូវ ការ គាំ ទ្រ ឥត ងាក រេរបស់ ខ្លួន ចំពោះ តុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ ។
សេចក្ដី ថ្លែងការណ៍ ដដែល បន្ត ថា ៖ « តុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ បញ្ជាក់ ពី ការ ប្តេជ្ញា ចិត្ត រួម របស់ យើង ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង និទណ្ឌភាព ចំពោះ ឧក្រិដ្ឋកម្ម អន្តរជាតិ ដ៏ ធ្ងន់ ធ្ងរ ។ យើង អំពាវ នាវ ឱ្យ រដ្ឋ ទាំង អស់ គោ រព ឯករាជ្យ ភាព របស់ តុលាការ និង ព្រះ រាជ អាជ្ញា » ។
កាល ពី ថ្ងៃ ចន្ទ លោក Medvedev ដែល បច្ចុប្បន្ន ជា អនុ ប្រធាន ក្រុម ប្រឹក្សា សន្តិសុខ នៃ សហព័ន្ធ រុស្ស៊ី បាន និយាយ ថា ៖ « វា ពិត ជា អាច ស្រមៃ ឃើញ មីស៊ីល លឿន ជាង សំឡេង មួយ បាញ់ ចេញ ពី សមុទ្រ ខាង ជើង ពី កប៉ាល់ របស់ រុស្ស៊ី ទៅ តុលាការ ក្រុង ឡាអេ » ។ លោក បន្ថែម ថា ៖ « អ្នក រាល់ គ្នា ដើរ ក្រោម ព្រះ និង រ៉ុក្កែត … ឧ ស្សាហ៍ មើល មេឃ ផង »។
ការ គំរាម នេះ ធ្វើ ឡើង បន្ទាប់ ពី ICC ចេញ ដីកា ចាប់ លោក ពូទីន កាល ពី ថ្ងៃ សុក្រ សប្ដាហ៍ មុន ជា ចំណាត់ ការ ដែល រុស្ស៊ី ចាត់ ទុក ជា មោឃៈ ។ ដីកា នោះ ចោទ ប្រកាន់ មេ ដឹក នាំ រុស្ស៊ី ថា បាន និរទេស កុមារ អ៊ុយក្រែន រាប់ ពាន់ នាក់ ដោយ ខុស ច្បាប់ ដែល ជា ឧក្រិដ្ឋ កម្ម សង្គ្រាម ។
ចំណាត់ ការ ផ្លូវ ច្បាប់ នេះ តម្រូវ ឱ្យ រដ្ឋ សមាជិក របស់ តុលាការ ចំនួន ១២៣ ប្រទេស ចាប់ ខ្លួន លោក ពូទីន ហើយ ផ្ទេរ លោក ទៅ ទីក្រុង ឡាអេ ដើម្បី កាត់ ទោស ប្រសិន បើ លោក ពូទីន ជាន់ ដី របស់ ពួក គេ ។ យ៉ាង ណា មិញ គួរ គូស បញ្ជាក់ ថា ទាំង រុស្ស៊ី និង អ៊ុយក្រែន មិន មែន ជា សមាជិក នៃ ICC នោះ ទេ បើ ទោះ បី ជា អ៊ុយក្រែន បាន ផ្តល់ យុត្តាធិការ ក្នុង ការ កាត់ ទោស ឧក្រិដ្ឋកម្ម ដែល ប្រព្រឹត្ត ឡើង នៅ លើ ទឹក ដី របស់ ខ្លួន ក៏ ដោយ ។ បន្ថែម ពី នេះ ICC ក៏ គ្មាន កម្លាំង ប៉ូលិស របស់ ខ្លួន ដែរ ហើយ ពឹង ផ្អែក លើ រដ្ឋ ជា សមាជិក ដើម្បី ធ្វើ ការ ចាប់ ខ្លួន បុគ្គល ណា ដែល ខ្លួន ចេញ ដី ការ ចាប់ ៕
ប្រែសម្រួល:ហួន ឌីណា