សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មីនា ២០២៣

១. រដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្ម កាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម – FN

២. រាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងរួមគ្នា ជំរុញការដំឡើងច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ – រស្មីកម្ពុជា

៣. កម្ពុជាបានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម – ស៊ីស៊ីថាមស៍

៤. ធនាគារពិភពលោក៖ អ៊ុយក្រែន នឹងត្រូវការថវិកាប្រមាណ៤១១ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីកសាងប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ – Al Jazeera

៥. យោធាចិនថាខ្លួនបានព្រមានឱ្យនាវាចម្បាំង អាមេរិកមួយចាកចេញពីដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង តែត្រូវយោធាអាមេរិកបដិសេធថាជាការអះអាងមិនពិត – France24

#ams1minute

ads banner