ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នករំពឹងថាអាចបញ្ចប់កិច្ចព្រម ព្រៀងដែលរកកម្រៃបានច្រើន ក្នុងនោះកិច្ចសហការ និងដៃគូរបស់អ្នកនឹងផ្តល់នូវភាពរីក រាយចំពោះអ្នក។ សម្រាប់កិច្ចទំនាក់ទំនងនៅក្នុងពេលនេះមានស្ថេរភាពល្អ លោកអ្នកលែង មានបញ្ហាជម្លោះជាមួយមនុស្សផ្ទុយភេទហើយ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ សូមធ្វើខ្លួន អោយបានទន់ភ្លន់ អត់អោនអោយបានច្រើន ក្នុងនោះកុំខ្លាចក្នុងការបង្ហាញភាពងាយរង ឥទ្ធិពលរបស់អ្នក។ ក្រៅពីនេះ សូមបោះបង់ចោលការសង្ស័យច្រើន ឬការយាយីរបស់អ្នក ចំពោះមិត្តរួមក្រុមក្នុងគោលបំណងស្វែងរកភាពត្រឹមត្រូវ ពីព្រោះបើអ្នកតានតឹង នោះនឹង ធ្វើអោយដាច់ខ្សែមិនខាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលដល់ការដោះ ស្រាយរាល់បញ្ហានានាទាក់ទងនឹងការងារ។ ក្នុងពេលនេះអ្នកអាចបញ្ចប់គម្រោងដែលបាន ចាប់ផ្តើមពីពេលមុន ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នជានិច្ចផងដែរ។ ប្រការសំខាន់នៅក្នុងថ្ងៃ នេះ ចូរកុំធ្វើអ្វីលើសពីកំលាំង ប៉ុន្តែក៏មិនត្រូវចំណាយពេលចោលទទេរនោះដែរ។ ក្រៅពីនេះ ប្រសិនបើអ្នកអាចមានការខកចិត្តខ្លះ សូមទប់ចិត្ត ហើយចាប់ផ្តើមរៀបចំកាលវិភាគជាថ្មី ពី ព្រោះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបានដោយងាយស្រួល។ ក្រៅពីនេះ ប្រសិន បើអ្នកនឹងបំពេញការងារលើផ្នែកអចលនទ្រព្យគឺនឹងទទួលបានផលច្រើន។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អនាគតរបស់អ្នកពោរពេញទៅដោយពន្លឺ និងថាម ពលវិជ្ជមាន។ ហេតុនេះសូមព្យាយាមបង្ហាញសមត្ថភាពរបស់អ្នក ហើយបំពេញការងារ របស់ខ្លួនអោយបានល្អបំផុត។ សម្រាប់ពេលនេះ អ្នកនឹងទទួលបានអំណោយផលយ៉ាង ពិសេសសម្រាប់កិច្ចសហការ​ ឬបំពេញការងារជាក្រុម។ សម្រាប់មនុស្សដែលនៅជុំវិញខ្លួន នឹងជួយទំនុកបម្រុងលោកអ្នកបាន ហេតុនេះមិនគួរមានការព្រួយបារម្ភចំពោះករណីណា មួយនោះទេ។ ក្រៅពីនេះ សូមឈប់បន្ទុចបង្អាក់ខ្លួន​ឯង ព្រោះតែអំណាចអ្នកដទៃ អ្វីៗនឹង អាចដោះស្រាយបាន។ ហើយប្រសិនបើអ្នកយកពេលវេលាមកបំពេញការងារ គឺនឹងទទួល បានផលដែលអ្នកត្រូវការ។

ឆ្នាំថោះ                                          

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អក្នុងការធ្វើការចរចាពា ណិជ្ជកម្ម និងជំនួញជាពិសេស។ លើសពីនេះរាល់ការងារដែលបានបំពេញនឹងដល់ពេល ប្រមូលទិន្នផល ហើយបើអ្នកសម្រេចចិត្តនឹងចុះហត្ថលេខានៅក្នុងពេលនេះក៏នឹងល្អប្រសើរ បំផុតដែរ។ ប្រការសំខាន់ សូមកុំងាយបោះបង់គោលដៅ កុំកែប្រែដោយងាយ ព្រោះតែមិន ខានបានឃើញផល សូមធ្វើតាមគោលដៅរបស់អ្នកយ៉ាងម៉ឺងម៉ាត់នោះនឹងទទួលបានអត្ថ ប្រយោជន៍ដ៏ប្រសើរមិនខាន។ បើទោះបីជាយ៉ាងណាការរៀបចំវិធីសាស្រ្តទប់ទល់ និង​ដោះ ស្រាយផលលំបាកជាកត្តាសំខាន់។ ក្រៅពីនេះ សូមព្យាយាមសង្កេតបន្ថែម ពិសេសរវាងការ ពិត និងការបោកបញ្ឆោត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រើនជួយគាំទ្រ ពិសេស លើកលែងកំហុសចាស់ថ្មីបានទៀតផង។ ប៉ុន្តែសូមមានចិត្តល្អ និងតម្លាភាព ធ្វើយ៉ាងណាកុំ បញ្ឆោតការរំពឹងទុករបស់គេ។ ក្នុងនោះ ប្រសិនបើអ្នកមិនកាត់បន្ថយកំរិតនៃការចង់បាន របស់អ្នកទេ ការប្រថុយប្រថាននឹងធ្វើអោយអ្នកបាត់បង់ទំនុកចិត្តពីអ្នកដទៃវិញ។ ក្នុងពេល នេះការរកស៊ីលក់ដូរ និងការងារនានាមានដំណើរការល្អប្រសើរគួរអោយកត់សម្គាល់ ដូច្នេះ មិនចាំបាច់ព្រួយចិត្ត និងបង្អាក់ជំហានរបស់ខ្លួននោះទេ។ ទន្ទឹមនឹងនេះ សូមចងមិត្តភាពឲ្យ បានច្រើន និងរឹងមាំ ហើយក៏គួរដឹងច្បាស់ថាអ្នកមិនអាចធ្វើការតែឯងគ្រប់យ៉ាងបានដែរ ហេតុនេហសូមរក្សាទំនាក់ទំនង។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកមានភាពស្ងប់ស្ងាត់ និងអត់ធ្មត់អោយបានច្រើន។ ការងារទាំងឡាយអាចបំពេញទៅបាន និងរំពឹងថាទទួលបាន ផលច្រើន ប៉ុន្តែបញ្ហាក៏មិនទាន់អាចដោះស្រាយបានទាំងស្រុងនោះដែរ ពិសេសបញ្ហាក្នុង ទំនាក់ទំនងតែម្តង។ លោកអ្នកអាចធ្វើការសហការ និងបង្កើតអាជីពថ្មី ធ្វើការសាងសង់ និង សម្ពោធជាដើម អ្វីៗនឹងដំណើរការល្អ ហើយមានលាភយសផងដែរ។ ទន្ទឹមនឹងនេះ ប្រសិន បើអ្នកនឹងធ្វើការដោះស្រាយរាល់បញ្ហាចាស់ថ្មីនឹងមានប្រសិទ្ធភាពបំផុត។ ដោយឡែក សូម កុំស្ទាក់ស្ទើរប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរស្ថានភាព និងទីកន្លែងការងារ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  ទឹកចិត្តរបស់អ្នកនៅក្នុងពេលនេះហាក់មានភាព រវើ រវាយ ពុះកញ្ជ្រោលខ្លាំង ដូច្នេះសូមរក្សាចិត្តគំនិតរបស់ខ្លួនកុំអោយមានភាពឆេវឆាវ ឬចិត្ត ស្រាល ពីព្រោះវានឹងធ្វើអោយអ្នកមានការខាតបង់ និងប្រទះភាពអវិជ្ជមានក្នុងអាជីព។ ស្រប ពេលជាមួយគ្នានេះ សូមកុំព្យាយាមពន្យល់ប្រាប់ពីស្ថានភាព និងអារម្មណ៍របស់អ្នក ចំពោះ មិត្តរួមការងារ ឬដៃគូជំនួញ ពីព្រោះគេនឹងមានភាពភ្ញាក់ផ្អើលចំពោះការបើកចំហរ និងប្រែ ជាលែងមានជំនឿចិត្តនឹងអ្នកទៅវិញ។ ក្រៅពីនេះ សូមចំណាយពេលបំពេញការងារ បង្ហាញភាពស៊ីសង្វាក់ក្នុងការងារបច្ចុប្បន្ន ហើយគិតអោយច្បាស់សូម្បីតែរឿងតូចតាច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  កិច្ចការងារនៅក្នុងពេលនេះមានអស្ថេរភាពច្រើន ផលចំណេញ ភាពរលូន និងដំណើរការផ្សេងៗនៅក្នុងអាជីពហាក់មិនទាន់អាចធ្វើទៅបាន តាមបំណងប្រាថ្នានោះទេ។ លើសពីនេះ ការទំនាក់ទំនងក៏នឹងទទួលបានភាពរឹងស្ទះផង ដែរ ពិសេសសូមកុំចងចាំថា ជម្លោះនៅក្នុងថ្ងៃនេះហាក់មានភាពមុតស្រួច។ បន្ថែមពីនេះ អ្នកក៏អាចនឹងមានបញ្ហាខ្លះនៅក្នុងក្រុមគ្រួសារផងដែរ។ ក្រៅពីនេះ សូមពង្រឹងបំណងប្រាថ្នា មានភាពច្បាស់លាស់នឹងការ ពិសេសរៀនគ្រប់គ្រងភារកិច្ចរបស់អ្នកអោយបានល្អប្រសើរ ជាងមុន។ ក្នុងនោះ សូមប្រើលទ្ធភាពទំនាក់ទំនងរបស់អ្នកដើម្បីទាញយកជំនួយពីមនុស្ស នៅក្បែរខ្លួន ពីព្រោះអ្នកនឹងពិបាកឈានទៅដល់ភាពជោគជ័យដោយគ្មានជំនួយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះការផ្លាស់ប្តូរប្រហែលជាមិនមានភាពវិជ្ជ មាននោះទេ។ កំហុសងាយកើតឡើង ហើយអស្ថេរភាពផ្នែកហិរញ្ញវត្ថុមានខ្ពស់។ វានឹង ប្រសើរជាងប្រសិនបើអ្នករក្សាអ្វីៗអោយនៅដដែល ហើយប្រើប្រាស់ពេលវេលាដែលមាន ធ្វើការងារនោះអោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងអ្នក លោកអ្នករំពឹងថាទទួលបានឳកាសថ្មី ច្រើន ប៉ុន្តែវាមានភាពចាំបាច់ណាស់ ដែលអ្នកជ្រើសរើសការងារនោះអោយសមនឹងសមត្ថ ភាព និងលទ្ធភាពរបស់ខ្លួន។ ការបំពេញការងារច្រើនក្នុងពេលតែមួយពិបាកបានផង ណាស់ ប៉ុន្តែភាពបរាជ័យគឺកើតឡើងងាយ។ ក្រៅពីនេះ សូមលោកអ្នកកុំបណ្តោយខ្លួនឲ្យ ស្ថិតនៅពាក់កណ្តាលផ្លូវ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  សម្រាប់លោកអ្នកដែលមានអាជីពផ្នែកជំនួញ ជួញប្រែនានានឹងទទួលបានផលចំណេញច្រើនជាងសព្វដង។ លើសពីនេះ ប្រសិនបើអ្នក នឹងធ្វើការគ្រប់គ្រងដឹកនាំក្រុមក៏នឹងទទួលបានផលប្រសើរណាស់ផងដែរ។  ប្រការសំខាន់ នៅក្នុងពេលនេះសូមធ្វើតាមគោលដៅរបស់ខ្លួន ហើយមិនគួរចុះចាញ់នឹងស្ថានភាពអវិជ្ជ មានមួយចំនួនដែលអាចកើតនោះទេ ដោយសារវាគ្រាន់តែជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ។ លើសពីនេះ ហាមដាច់ខាតកុំពិភាក្សារឿងរបស់ខ្លួនឯងនឹងអ្នកខាងក្រៅ។ កុំនិយាយច្រើន កុំផ្តល់ហេតុផលសម្រាប់ការនិយាយដើមចុងអោយសោះ។ ដោយឡែក ថ្ងៃនេះមាន អំណោយផលសម្រាប់ការចុះកិច្ចព្រមព្រៀង។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះទំនាក់ទំនងល្អមានប្រសិទ្ធភាពបំផុតសម្រាប់ អោយអាជីពរបស់អ្នកមានភាពរលូន និងឈានទៅដល់គោលដៅ ដូច្នោះសូមមានភាពយុត្តិ ធម៌ សមធម៌ចំពោះមនុស្សរួមក្រុម និងជុំវិញខ្លួន។ កុំធ្វើតាមចិត្ត ពីព្រោះវានឹងនាំទុក្ខទោស ដល់អ្នកច្រើន។ លើសពីនេះ ចូររក្សាពាក្យសំដី និងអាកប្បកិរិយាជានិច្ច។ ក្រៅពីនេះ វេលា នេះមានអំណោយផលបំផុតសម្រាប់ការចាប់ផ្តើមការងារថ្មី និងការកែលម្អស្ថានការណ៍។ លោកអ្នកអាចស្វែងយល់ពីស្ថានភាពបានច្បាស់ និងសម្របដោយប្រសិទ្ធភាពខ្ពស់។ ប្រការ ដែលគួរប្រុងប្រយ័ត្ន គឺលោកអ្នកអាចពិបាកនៅក្នុងការគ្រប់គ្រងផ្លូវចិត្ត។ ក្រៅពីនេះ សូម ព្យាយាមទទួលគំនិតអ្នកដទៃ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អមធ្យម។ លោកអ្នកជា​បុគ្គលិករដ្ឋឯកជនមានលទ្ធភាព និងពេលវេលាគ្រប់ គ្រាន់ដើម្បីបំពេញការងាររបស់ខ្លួនអោយបានចប់ចុងចប់ដើម។ អ្នកក៏រំពឹងថាអាចធ្វើការ ដោះស្រាយរឿងរ៉ាវលំបាក និងភាពរឹងស្ទះនៅក្នុងអាជីពកន្លងមកបានល្អ។ ប្រសិនបើអ្នក មានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺលែងជាការបារម្ភទៀតហើយ ពីព្រោះស្ថានភាព ថ្មីនេះមានភាពរឹងមាំ និងអាចផ្តល់ឳកាសអោយអ្នកបានច្រើន។ ប៉ុន្តែសូមលោកអ្នកកំណត់ ដែនរបស់ខ្លួន កុំពាក់ព័ន្ធរឿងអ្នកដទៃ ការងារអ្នកដទៃ ពិសេសដកខ្លួនអោយបានឆ្ងាយនឹង រឿងលុយកាក់ ពីព្រោះវាអាចនឹងទាញអ្នកអោយធ្លាក់ទឹកបាន។ ក្រៅពីនេះ លោកអ្នកអាច ការពារទស្សនៈយោបល់ខ្លួនបានល្អត្រឹមត្រូវ។  

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ខាល ថោះរកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបាន លាភយស ទ្រព្យសម្បតិ្តច្រើន។ ក្នុងនោះ ការដោះស្រាយបញ្ហាក៏នឹងអាចធ្វើទៅបាន យ៉ាងរលូន។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner