ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

ព្រះករុណាព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថ្លែងកោតសរសើរលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ព្រះករុណាព្រះមហាក្សត្រក្នុងឱកាសយាងចូលរួមក្នុងពិធីថ្វាយព្រះភ្លើងអទិទេពកីឡាក្នុងខេត្តសៀមរាប ទ្រង់បានយាងទត សំណេះសំណាលសាកសួរសុខទុក្ខប្រជានុរាស្ត្រដែលជាកូនចៅ នៅសាលារចនា និងវិចិត្រសិល្បៈ ព្រះរាមបុប្ឆាទេវី សាលាបឋមសិក្សាកណ្តឹង និងប្រជារាស្ត្ររស់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះជាព្រះសូរសៀងរបស់ព្រះអង្គកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសគង់ប្រថាប់ក្នុងខេត្តសៀមរាប ព្រះមហាក្សត្រខ្មែរបានយាងគង់នៅព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប និងនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៣នេះ ព្រះអង្គបានយាងវិលត្រឡប់មកព្រះ បរមរាជវាំងក្នុងរាជធានីភ្នំពេញវិញ។

ads banner