នៅសល់៤៣ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៤៣ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គីកីឡា បាននឹងកំពុងដង្ហែរ ដើម្បីការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។

នៅថ្ងៃទី២៣មីនានេះ ព្រះអគ្គីកីឡាកំពុងស្ថិតក្នុងប្រទេសវៀតណាម បន្ទាប់ពីបានដង្ហែរចេញពីកម្ពុជាកាលពីម្សិលមិញ។ យោងតាមកម្មវិធីភ្លើងគុបកីឡា នឹងត្រូវដង្ហែរបន្តចេញពីវៀតណាមទៅប្រទេសហ្វីលីពីននៅថ្ងៃទី២៥មីនា និងបន្តទៅប្រទេសប្រ៊ុយណេ, ប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។

នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ… ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតចាប់ពីថ្ងៃទី២៩មេសា រហូតដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាស បើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

ads banner