ក្រសួងអប់រំបញ្ជាក់វិស្សមកាល «វ៉ាកងតូច» មានរយៈពេលវែង (Video Inside)

ក្រសួងអប់រំបានចេញសេចក្តីប្រកាសដល់គ្រឹៈស្ថានអប់រំទាំងរដ្ឋ និងឯកជន ទាំងអស់ត្រូវឈប់សម្រាកវ៉ាកងតូច ដែលមានរយៈពេលវែងខុសធម្មតា។ ជាទម្លាប់ការសម្រាកវ៉ាកងតូច មានរយៈពេលប្រមាណតែ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែការសម្រាកវ៉ាកងតូចក្នុងឆ្នាំ២០២៣នេះ មានរយៈពេលជិតមួយខែ ដែលការឈប់សម្រាកនេះ គឺក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលទើបមានដំបូងបង្អស់ក្នុងរយៈពេល៦៤ឆ្នាំមកនេះ។

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅ ពេលខាងមុខនេះ គ្រប់គ្រឹៈស្ថានអប់រំកុមារតូចៗ , គ្រឹៈស្ថានអប់រំបឋមសិក្សា, គ្រឹៈស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន, គ្រឹៈស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕

ads banner