ប្រធានាធិបតីអាមេរិកផ្តើមទស្សនកិច្ចនៅកាណាដា

អូតាវ៉ា៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងជំទាវទីមួយ Jill Biden បានទៅដល់ប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

Read. ប្រធានាធិបតីអាមេរិក លោក Joe Biden និងភរិយា ជំទាវទីមួយ លោកស្រី Jill Biden មកអញ្ជើញទៅដល់ទីក្រុង Ottawa ប្រទេសកាណាដា ហើយត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីកាណាដានៅលើតុកតា។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី Biden ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសកាណាដា ចាស់ស្ទីន ទ្រូដូ (Justin Trudeau) និងថ្លែងទៅកាន់សភាដែរ។

ពាណិជ្ជកម្ម ការធ្វើចំណាកស្រុក ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសកាណាដា និងកម្លាំងអន្តរជាតិដ៏មានសក្ដានុពល ក្នុងការធ្វើឱ្យប្រទេសហៃទីដែលមានបញ្ហាកំពុងស្ថិតក្នុងរបៀបវារៈ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតីអាមេរិក លោក Joe Biden នៅប្រទេសកាណាដា។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកនៅកាណាដា ចាប់តាំងពីឆ្នាំ ២០១៦ ដែលបាននាំមកនូវវត្តមានសន្តិសុខយ៉ាងធ្ងន់ធ្ងរ ទៅកាន់រដ្ឋធានី អូតាវ៉ា (Ottawa )សម្រាប់លោក Biden និងភរិយា៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner