វគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ បានប្រារព្ធពិធីបិទវគ្គក្រោមអធិបតីភាពមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នៅទីបញ្ជាការកងពលតូចដឹជញ្ជូនលេខ៩០ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការរង ទទួលបន្ទុកការងារហ្វឹកហ្វឺន និងជំនាញពាក់ព័ន្ធដែលបានខិតខំ យកចិត្តទុកដាក់ធ្វើឲ្យវគ្គបានដំណើរបើក និងឈានមកបញ្ចប់វគ្គតាមការគ្រោងទុក ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បន្តទៀតថា ស្របតាមទិសដៅនៃការងារទាំង១១ចំណុច របស់អង្គភាព និងគោលការណ៍ណែនាំ១២ចំណុចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ចេញក្នុងផែនការប្រចាំឆ្នាំ គោលបំណងជំរុញចលនាប្រឡងប្រណាំង ពីអង្គភាពមួយទៅអង្គភាពមួយទៀត ដោយត្រូវប្រមូលផ្ដុំ ពង្រឹងលើកកម្ពស់សមត្ថភាពឱ្យដល់យោធិនដោយជំរុញតាមរយៈ ការហ្វឹកហ្វឺន បំប៉នយុទ្ធវិធីយោធា បូករួមបច្ចេកទេសជំនាញ ស្វែងយល់ពីច្បាប់ បទបញ្ជា សារាចរ ព្រមទាំងបណ្តាជំនាញឯកទេសផ្សេងៗ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពដល់យោធិនសំដៅអនុវត្តភារកិច្ច ដែលថ្នាក់លើប្រគល់ជូនព្រមទាំងបង្កើនការកែលម្អយោធិននូវអត្តចរិក សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បញ្ជាក់ថា ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺននេះ ពិតជាបានពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងយើង ដែលមានតួនាទីក្នុងការងារ តាមភារកិច្ចរបស់ខ្លួន ។ ធានាលើកកម្ពស់យកចិត្តទុកដាក់គ្រប់គ្រង ថែទាំ ជួសជុល និងគ្រឿងបំពាក់ឱ្យមានមានសុវត្ថិភាព តាមលក្ខការណ៍បច្ចេកទេស ដើម្បីចូលរួមអន្តរាគមន៍ក្នុងការងារបម្រើប្រយុទ្ធឱ្យបានទាន់ពេលវេលា។ មិនត្រូវបំភ្លេចពីតួនាទីខ្លួន ជាពលរដ្ឋខ្មែរមួយរូបដែលត្រូវបំពេញកាតព្វកិច្ចនោះ គឺការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

តាមរបាយការណ៍បិទវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ចាន់តូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ ដំណើរការបើកវគ្គកាលពីថ្ងៃទី ០៧កុម្ភៈ ឆ្នាំ២០២៣ ។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ០៤នាក់, និទ្ទេសល្អបង្គួរចំនួន.១៤ នាក់ និងនិទ្ទេសមធ្យមចំនួន ២៤នាក់ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner