តុលាការឥណ្ឌា កាត់ទោសមេដឹកនាំបក្សប្រឆាំងឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទបរិហារកេរ្តិ៍
ញូវដែលី: តុលាការប្រទេសឥណ្ឌា បានកាត់ទោសមេដឹកនាំបក្សប្រឆាំងលោក Rahul Ghandi ឱ្យជាប់ពន្ធនាគា
រយៈពេល ២ឆ្នាំ ប៉ុន្តែអនុញ្ញាតឱ្យនៅក្រៅឃុំ ពាក់ព័ន្ធបទបរិហារកេរ្តិ៍ នាយករដ្ឋមន្ត្រីលោក Narendra Modi ថាជាឧក្រិដ្ឋជនប្រទេស។
ករណីនេះត្រូវគេសើរើឡើងវិញអំឡុងពេលបោះឆ្នោតកាលពីឆ្នាំ ២០១៩ នៅពេលដែលសមាជិកនាំមុខគេ លោក Ghandi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖«ចោរទាំងអស់មាន Modi ជានាមត្រកូលរបស់ពួកគេ។ នារយៈពេលប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីឡើងតំណែងជានាយករដ្ឋមន្តី្រ រដ្ឋបាលរបស់លោក Modi ទទួលរងការចោទប្រកាន់យ៉ាងខ្លាំងពីសំណាក់គណបក្សដទៃ ដោយការប្រើប្រាស់ម ធ្យោបាយបំបិទមាត់អ្នករិះគន់ជាពិសេសនៅក្នុងរដ្ឋ Gujarat ដែលជាទីកំណើតរបស់លោក Ghandi។
សមាជិករដ្ឋាភិបាលប្រចាំប្រទេសលោក Ravi Shakar Prasad បាននិយាយថា ការអធិប្បាយរបស់លោក Ghandi មិនត្រឹមតែជាការប្រមាថទៅដល់នាយករដ្ឋមន្ត្រីខ្លួនទេ ប៉ុន្តែវាជាក៏ជាការបន្ទាបបន្ថោក
តម្លៃប្រជាជនខ្លួនដែលមាននាមត្រកូល Modi ។
ប៉ុន្តែមេធាវីរបស់លោក Ghandi លោក BM Mangukiya បានលើកឡើងថា កូនក្តីរបស់ខ្លួនមិនមាន
ចេតនាប្រមាថនរណាម្នាក់នោះទេ ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅក្រៅតុលាការថា ៖« កូនក្តីរបស់លោក Ghandi បានប្រាប់ចៅក្រមសួរថា គាត់កំពុងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស ហើយការលើកឡើងរបស់លោកមិនមានន័យថាជាការប្រមាថ ឬធ្វើឱ្យប៉ះពាល់ដល់សហគមន៍ណាមួយនោះឡើយ»។
គួរបញ្ជាក់ឱ្យដឹងផងដែរ លោក Ghandi អាយុ ៥២ឆ្នាំ គឺជាកូនប្រុស ចៅប្រុស និងជាប់ខ្សែរាជវង្សរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ។ លោក Ghandi ក៏ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូប្រឆាំងនិងការជ្រើសរើសបោះឆ្នោតលោក Modi ហើយក៏ជាអ្នកផ្សព្វផ្សាយជាតិនិយមចំពោះមួយផ្នែកនៃប្រជាជនហិណ្ឌូក្នុងប្រទេសផងដែរ។
ប្រធានគណបក្សសមាជ និងមេធាវីប្រចាំតុលាការកំពូលប្រទេសឥណ្ឌាលោក Manish Tiwari មានការភ្ញាក់ផ្អើលទៅលើការកាត់ទោសនេះ ដោយសារប្រទេសឥណ្ឌាបានអនុញ្ញាតច្បាប់ទៅលើការនិយាយដោយសេរី ហើយលោកបានលើកឡើងថា៖«ខ្ញុំមិនទាន់បានឃើញសាលក្រមនេះទេ ប៉ុន្តែពីរឆ្នាំនេះគឺជាទោសអតិបរមាដែលអាចធ្វើទៅបាន ហើយខ្ញុំក៏ចង់ដឹងដែរថាហេតុអ្វីតុលាការសម្រេចបែបនេះ ដូច្នេះ ដំណោះស្រាយនេះស្ថិតនៅលើតុលាការជាន់ខ្ពស់ហើយ»។
ជុំវិញការខិតខំប្រឹងប្រែងរបស់មេធាវីប្រចាំឱ្យលោក Ghandi តុលាការបានអនុញ្ញាតឱ្យលោកនៅក្រៅឃុំ ដើម្បីផ្តល់ពេលវាលាឱ្យលោក Ghandi ប្តឹងឧទ្ធរណ៍។ ដោយតាមច្បាប់ឥណ្ឌា ប្រសិនបើសមាជិកណាម្នាក់ប្តឹងឧទ្ធរណ៍ភ្លាមៗនោះ ពួកគេនឹងមិនជាប់ពន្ធនាគារឡើយ ។
គូរប្រជែងនយោបាយលោក Aam Aadmi មកពីគណបក្ស Ordinary man បានបង្ហាញពីការមិនយល់ស្របរបស់ខ្លួនទៅលើសាលក្រមនេះក្នុងបណ្តាញសង្គមTwitter ដោយលើកឡើងថា ការឃុំឃាំងត្រូវបានធ្វើឡើងដោយសារនាយករដ្ឋមន្ត្រីមានបំណងចង់លុបបំបាត់បុគ្គលដែលមិនមែនជាសមាជិក BJP ដោយកាត់ទោសពួកគេ។ ចំណែកមេដឹកនាំម្នាក់ទៀត លោក Pawan Khera ផងដែរក៏ បានយល់ស្របទៅលើមតិខាងលើដែរ ដោយលោកនិយាយបន្ថែមថា នេះជាការប៉ុនប៉ងចង់បំបិទមាត់លោក Rahul Ghandi ។ មិនតែប៉ុណ្នោះ អ្នកវិភាគនយោបាយមួយចំនួនជឿថា សេចក្តីសម្រេចរបស់តុលាការមានបំណងចង់គាំទ្រ BJP និងបំផុសបំផុលឱ្យពួកគេប្រឆាំងកាន់តែខ្លាំងចំពោះលោក Ghandi។
កាលពីសប្តាហ៍មុន សមាជិកសភា BJP បាននិយាយពីការទាមទារឱ្យ Ghandi ធ្វើការសុំទោស នៅក្នុងអំឡុងការធ្វើសន្ទរកថាមួយនៅសកលវិទ្យាល័យ Cambridge ហើយនាពេលថ្មីៗនេះផងដែរ លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌា ក៏កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីរដ្ឋាភិបាល Modi ផងដែរ។
កាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកនាំពាក្យជាតិ BJP លោក Sambit Patra បានហៅលោក Ghadi ថាជាជនក្បត់ជាតិ និងជាអ្នកបំភាន់ប្រវត្តិសាស្រ្ត។ ក្រៅពីការចោទប្រកាន់ពីបទប្រមាថ លោក Ghandi ក៏ត្រូវបានចោតប្រកាន់ពីសំណុំរឿងលុយកខ្វក់ដែលត្រូវបានអូសបន្លាយរយៈពេលយូរផងដែរ៕
ប្រែសម្រួលៈឡេង អារីតា
ប្រភពព័ត៌មាន៖ Rahul Gandhi found guilty of defaming Narendra Modi