ខេត្តព្រះសី ហនុ នឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើ៣វិញ្ញាសា មាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាម៉ូតូទឹកនិងកីឡាទូកក្តោង
ខេត្តព្រះសីហនុ: ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាលើ៣វិញ្ញាសា រួមមាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកនិងកីឡាប្រណាំង ទូកក្តោង។

លោក បុរី វង្សានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តនិង Camsoc មន្ទីរបាននឹងកំពុងរៀបចំទីលានប្រកួតកីឡាបាល់ទះនៅលើឆ្នេរខ្សាច់សម្រាប់កម្មវិធី ស៊ីហ្គេម លើកទី ៣២ នៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២៣ ខាងមុខនេះ។

ចំពោះការងាររៀបចំទីលានកីឡាបាល់ទះលើឆ្នេរខ្សាច់នៅទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅបន្ទប់ទឹកលេខ១១(ជិតដើមឈើចាំស្នេហ៍)មាន៣ទីលាន កីឡាលើខ្សាច់គឺ មាន៣ទីលាន ទីលានទី ១គឺសម្រាប់ហាត់សមហើយទីលានទី ២ទី ៣គឺសម្រាប់ប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់។

លោកប្រធានមន្ទីរ
ក៏បានបន្ថែមថា ការរៀបចំទីលាននេះគឺមានការកាយដីចាស់ជម្រៅ ៤ តឹកចេញទើបមានការចាក់ខ្សាច់ចូលឡើងវិញដោយ មានការរែងយកកាកសំណល់ឫសឈើដុំថ្មសំបកខ្ចៅខ្យងអំបែកដបក៏ដូចជាកំតិចផ្សេងៗឲ្យបានស្អាតទើបចាក់ខ្សាចចូលទៅវិញជៀសវៀងពេលការប្រកួតកីឡាបង្ករឲ្យមានរបួសស្នាមដល់ក្រុម កីឡាករ ក៏ដូចជាភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។រីឯទីលានកីឡាម៉ូតូទឹក ប្រកួតនៅឆ្នេរអូរត្រេះ និងទីលានកីឡាទូកក្តោង នៅឆ្នេរអូរឈើទាល៕



ចាន់ វិចិត្រ