អាជ្ញាធរ និងគណៈកម្មការផ្សារអូរឫស្សី បន្តយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់និងបរិស្ថានអនាម័យនៅបរិវេណផ្សារជាប្រចាំ

ភ្នំពេញ៖ ដើម្បីឱ្យមានសោភ័ណ្ឌភាព និងអនាម័យស្អាតល្អ នាព្រឹកថ្ងៃពី២៤ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរ និងកម្លាំងសន្តិសុខ នៃគណៈកម្មការផ្សារអូរឬស្សី បានបន្តយកចិត្តទុកដាក់ ដោយចុះបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍កុំឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ដល់អតិថិជនដែលចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ ។

ប្រធានគណៈកម្មការផ្សារអូរឬស្សី លោក ឡយ សៀនអាន បានលើកឡើងថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ត្រូវតែមានបរិស្ថានអនាម័យស្អាត។ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារមួយក្នុងចំណោមផ្សាររដ្ឋ ទាំង២៥ លោកបានបញ្ជាក់ថាកម្លាំងសន្តិសុខសម្រាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍។ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ ។

ប្រធានគណៈកម្មការផ្សារបានបន្ថែមទៀតថាលោកសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ មុខផ្សារអូឬស្សី ព្រោះផ្សារជាទីប្រជុំ និងទល់មុខនោះមានអាហារដ្ឋានផងដែរ តែងតែមានការចតបន្តិចបន្តួចបង្ករការកកស្ទះតែយ៉ាងណាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ក៏បានចុះរៀបចំជាប្រចាំមិនឲ្យមានការកកស្ទះខ្លាំងនោះទេ។

ពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៨២ មុខផ្សារអូឬស្សីបានអរគុណនិងសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ក៏ដូចជា កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បន្តចុះរៀបចំឲ្យបានល្អប្រសើរជាងនេះបន្ថែមទៀតផងដែរ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner