សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៣

១. ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបានជាង ៦២%ហើយ ខណៈគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣នេះ – AMS Economy

២. ទឹកត្រីកំពត-កែបកាន់តែមានលទ្ធភាពក្នុងការចូលប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ក្រោយពីក្រសួងជំនាញ បានចុះបញ្ជីសម្គាល់ម៉ាកផលិតផលរួច – រស្មីកម្ពុជា

៣. អ្នកជំនាញសេដ្ឋកិច្ចថា រោងចក្របិទទ្វារជាង៦០% សម្លឹងឃើញអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី ទើបសម្រេចបិទទ្វារបែបនេះ – RFI

៤. ជប៉ុនគ្រោងពន្យារពេលដាក់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើងពីរឆ្នាំបន្ថែមទៀត ខណៈដែលទីក្រុងព្យុងយ៉ាងបាននឹងកំពុងបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន – NHK

៥. យោធារុស្ស៊ី បានបាញ់សាកល្បងកាំជ្រួចលឿនជាងសំលេងប្រឆាំងនាវា នៅក្នុងសមុទ្រជប៉ុន – CNN

#ams1minute

ads banner