សិប្បកម្មមួយកែច្នៃគ្រាប់ធញ្ញជាតិទៅជាប្រេង កំពុងមានទីផ្សារល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រេងធញ្ញជាតិ ដូចជាប្រេងល្ង ប្រេងម្រេច និងប្រេងសណ្ដែកដី ជាទូទៅ ត្រូវបានគេទទួលស្គាល់ថាជាប្រភេទផលិតផលដែល អាច ផ្ដល់ អត្ថប្រយោជន៍ដល់សុខភាព ក៏ប៉ុន្តែផលិតផលទាំងនេះក៏ជាផលិត ផលដែល ពិបាកក្នុងការផលិតណាស់ដែរ ។ ជាក់ស្ដែងនៅតាមផ្សារ ទំនើប ឬហាង នានា នៅកម្ពុជាផលិតផលទាំងនេះភាគច្រើនសុទ្ធសឹង ជាផលិតផលនាំ ចូលពីបរទេស។ ចំណែកសិប្បកម្មខ្មែរដែល កែច្នៃផលិត ផលប្រេងធញ្ញជាតិ នេះចាប់ ផ្ដើមមានតិចតួចប៉ុណ្ណោះនាប៉ុន្មានឆ្នាំចុងក្រោយ។ សិប្បកម្មប្រេង ខេអេច បានក្លាយជាសិប្បកម្ម កែច្នៃវត្ថុ ធាតុដើមក្នុងស្រុកទៅជាប្រេង ធញ្ញជាតិ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។(

កញ្ញា សន ចាន់ថា ជាអ្នកចែកចាយផលិតផលសិប្បកម្មប្រេង ខេអេច នៅរាជធានីភ្នំពេញបានឱ្យដឹងថា គំនិតអាជីវកម្មនេះត្រូវបាន ពិភាក្សា និង ស្រាវជ្រាវ ជាមួយកសិករ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ក្រោមគោលគំនិត នៃការ អភិវឌ្ឍសហគមន៍ និងក្នុងគោលដៅកែច្នៃគ្រាប់ ធញ្ញជាតិក្នុងស្រុក ក៏ដូចជា បង្កើន ការបង្កើនឱកាសទីផ្សារកសិផលរបស់ប្រជាកសិករ។ កញ្ញាបន្តថា ពេលនោះម៉ាស៊ីនគាបយកប្រេង ធម្មជាតិតូចមួយត្រូវបាន ទិញដើម្បីអនុវត្ត គម្រោងនេះតែម្ដង។

កញ្ញា ចាន់ថា និយាយបន្តថា បន្ទាប់មក សិប្បកម្មប្រេងខេអេច ក៏ទទួល បានឱកាសបណ្ដុះបណ្ដាលតាមរយៈគម្រោង DeveloPPP របស់ អង្គការ GIZ Cambodia លើបច្ចេកទេសដែលគាបប្រេងធម្មជាតិ និងឱកាស បណ្ដុះបណ្ដាល ដោយផ្ទាល់នៅប្រទេសអាល្លឺម៉ង់ និងអូទ្រីស ដែលបានធ្វើ ឱ្យ យើងឈានទៅរកការពង្រីកដៃគូរ និងការផលិតដែលអាចបង្កើន ការងា រដល់កសិករ និងកម្មករនៅក្នុងសហគមន៍ អំឡុងឆ្នាំ២០២១។

បច្ចុប្បន្នសិប្បកម្មនេះ មានផលិតផលប្រេងធម្មជាតិដូចជា ប្រេងល្ងខ្មៅ ប្រេងសណ្ដែកដី ប្រេងម្រេច និងប្រេងម្ទេស ហើយក៏គ្រោងនឹង ផលិតផល ប្រេងធញ្ញជាតិមួយចំនួនទៀតដូចជាប្រេងផ្កាឈូករ័ត្ននៅពេលខាងមុខ។

ទាក់ទិននឹងការផលិតផលិតផលនេះ កញ្ញា សន ចាន់ថា បានឱ្យដឹងថា ការផលិតប្រេងទាមទារឱ្យមានអនាម័យខ្ពស់និងបច្ចេកទេស។ ចំណែក ឯគ្រាប់ធញ្ញជាតិត្រូវមានសំណើមល្អ មិនមានខ្មូតស៊ី និងត្រូវសម្អាតឱ្យ បានស្អាតល្អ ហើយពេលគាបគឺត្រូវតែមានការយកចិត្តទុក ដាក់ ខ្ពស់ដោយ មិនឱ្យមានអ្វីធ្លាក់ចូលទៅជានោះមួយនោះទេ។ លើសពីនេះការរក្សា ទុកគឺ ត្រូវតែនៅកន្លែងមានអនាម័យ និងត្រជាក់ ព្រមជាមួយការវេចខ្ចប់ ឱ្យមាន ស្តង់ដារ។

កញ្ញា បន្តថា សិប្បកម្មនេះក្នុង មួយថ្ងៃ (៨ម៉ោង) អាចផលិតប្រេងប្រមាណ ១០០លីត្រ ហើយការផលិតត្រូវផលិតពីការគាប ត្រជាក់ដោយ ម៉ាស៊ីន ទំនើប និងមិនប្រើប្រាស់កម្ដៅឡើយ។ ដូច្នេះ ប្រេងត្រជាក់រក្សា បាននូវ សារធាតុ ចិញ្ចឹម ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។

កញ្ញា ចាន់ថា បានឱ្យដឹង ថាការបង្កើតសិប្បកម្មនេះឡើងបានជួយ រួមចំណែក ផ្ដល់ការងារដល់កសិករបន្ថែមបង្កើនគុណតម្លៃនៃ កសិផល របស់ពួកគាត់ អ្វីដែលសំខាន់ទៀតនោះ វត្ថុធាតុដើមបានមកពីកសិករ ខ្មែរផ្ទាល់ ដូចនេះ ប្រេងខេអេចជាប្រេងសុទ្ធ ១០០ភាគរយ ហើយជា ផលិតផលខ្មែរពិតៗ។

កញ្ញាបញ្ជាក់ថា បច្ចុប្បន្ននេះផលិតផលខ្មែរនៅមានតម្លៃខ្ពស់ជាងផលិត ផលនាំចូលដោយសារទ្រង់ទ្រាយនៃការផលិតនៅតូច ហើយសម្ភារវេចខ្ចប់ ត្រូវតែនាំចូលហើយថ្លៃ ខ្ញុំសង្ឃឹមថានៅថ្ងៃខាងមុខយើងអាចមានអ្នកផលិត សម្ភារវេចខ្ចប់នៅប្រទេសយើងតែម្ដង៕
ដោយ៖កែវ បុស្បា

ads banner