សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មីនា ២០២៣
១. ក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៩%មកទស្សនាកម្ពុជាដោយសារអង្គវវត្ត និង ៦២%ដោយសារកត្តាមនុស្ស – AMS Economy
២. ក្រសួងពាណិជ្ជកម្ម៖ ពាណិជ្ជកម្មសេវាកម្មបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា – AMS Economy
៣. បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កំពុងបន្តអភិវឌ្ឍមនុស្សយន្តបញ្ញាសិប្បនិមិ្មតរបស់ខ្លួន សម្រាប់ការធ្វើបដិសណ្ឋារកិច្ចនាំភ្ញៀវនាពេលខាងមុខ – RFI
៤. របាយការណ៍របស់ធនាគារអាមេរិក GoldmanSachs៖ ប្រាជ្ញាសិប្បនិម្មិត ឬ Artificial Intelligence (AI) នឹងអាចជំនួស ការងារពេញម៉ោងរបស់មនុស្សប្រហែល ៣០០លាននាក់ – BBC
៥. អាមេរិកផ្អាកការចែករំលែកព័ត៌មាននុយក្លេអ៊ែររបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូដែលផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរទ្វេភាគី New START កាលពីខែមុន – Politico
#ams1minute